|
ថៃបានខិតខំកែច្នៃក្រឡៃ សត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី!
- សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន ខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា កម្ពុជាខូចរកសុីលាបពណ៌ថៃដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមននេះ ផលិតឆ្នាំ១៩៩៦ ហេីយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣!
ថ្ងៃទី 20-08-2025, ដោយ Admin | 21 Views
|
ម៉ាឡេស៊ីបានប្រើប្រព័ន្ធផ្កាយរណប ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Datuk Seri Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បាននិយាយថា " យើងមានផ្កាយរណបតាមឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយភាគីទាំងពីរបានយល់ស្របគ្នាថា អនុព័ន្ធយោធាម៉ាឡេស៊ី រួមជាមួយអនុព័ន្ធយោធាពីប្រទេសដទៃទៀតនៅអាស៊ាន នឹងខិតខំរួមគ្នាលើការតាមឃ្លាំមើលពីចម្ងាយ ដើម្បីធានាឱ្យបទឈប់បាញ់មានប្រសិទ្ធិភាព " ។ ការលើកឡើងរបស់ឯកឧត្តម គឺធ្វើឡើងតបទៅនឹងសំនួររបស់ សមាជិកសភា Rodiyah Sapiee ដែលចង់ដឹងពីតួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួល ការចរចាសន្តិភាព និងបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ នៅអំឡុងកិច្ចប្រជុំសភា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Bernama News របស់ម៉ាឡេស៊ី ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។
ថ្ងៃទី 05-08-2025, ដោយ Admin | 32 Views
|
|
«កិច្ចព្រមព្រៀងយានដ្រូនដ៏ធំ» នឹងត្រូវធ្វើឡើងរវៀងលោក Zelensky ជាមួយលោក Trump
លោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyនឹង ប្រធានាធិបតីអាមេរិក លោក Donald Trump និង កំពុងពិចារណាអំពី «កិច្ចព្រមព្រៀងធំមួយ» ដោយពាក់ព័ន្ធនឹងទីក្រុងវ៉ាស៊ីនតោនទិញយានដ្រូនរបស់អ៊ុយក្រែនដែលត្រូវបានសាកល្បងប្រើប្រាស់នៅសមរភូមិ ជាថ្នូរនឹងការទិញអាវុធរបស់ទីក្រុងគីវពីសហរដ្ឋអាមេរិក។ នេះបើតាមការឲ្យដឹងពីមេដឹកនាំអ៊ុយក្រែន នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន New York Post (The Post)។
ក្នុងបទសម្ភាសន៍នោះ លោក Zelensky បានបញ្ជាក់ថា កិច្ចពិភាក្សាចុងក្រោយបំផុតរបស់លោកជាមួយលោក Trump បានផ្តោតលើកិច្ចព្រមព្រៀងដែលនឹងជួយប្រទេសនីមួយៗជំរុញបច្ចេកវិទ្យាពីលើអាកាសរបស់ខ្លួន។ យានដ្រូនរបស់អ៊ុយក្រែន អាចវាយប្រហារគោលដៅចូលជ្រៅដល់ទៅ ១.៣០០គីឡូម៉ែត្រ ក្នុងដែនដីរុស្ស៊ី។
ថ្ងៃទី 18-07-2025, ដោយ Admin | 50 Views
|
|
|
|
|
|