cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
ថៃបានខិតខំកែច្នៃក្រឡៃ សត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី!
-​ សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន​ ខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា​ កម្ពុជាខូចរកសុីលាបពណ៌​ថៃ​ដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣​ មកដាក់តាំងបង្ហាញ​ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមននេះ​ ផលិតឆ្នាំ១៩៩៦​ ហេីយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣!
តេីគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣​ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កេីតដែរឬ? ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀ​តនៅកប់ដីនៅឡេីយ​ ហេីយមនុស្សម្នាលេីលោកអាចមកឃេីញគ្រាប់បែកទាំងនេះបាន​ និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញ CMAC ដោះបន្សាបនាពេលខាងមុខ។
-​ ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង១៥៥មម​ គ្រាប់បែកចង្កោម​ និងគ្រាប់ជាច្រេីនប្រភេទ ហេីយនៅពេលឃេីញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរ​ថា រណ្តៅគ្រាប់ទាំងនោះ​ខែ្មររៀបចំជីករណ្តៅបង្ហាញ​ដេីម្បីលាបពណ៌បង្ខូចឈ្មោះថៃ​ ហេីយថៃជាជនរងគ្រោះទៅវិញ! -​ បញ្ហាគ្រាប់មីន​ សៀមខិតខំបង្ហាញថា​ ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រេីគ្រាប់មីនPMN-2ថ្មី​ ក្នុងទឹកដីថៃ​! យកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បេីទឹកដីស្ថិតនៅទល់មុខគ្នានោះ​ជាដីមានជម្លោះ! ។ មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យាAIនេះ​ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលេីបញ្ហានេះទាំងនេះ​ ដូចជាគ្រាប់បែក​MK-82 MK-84 និងគ្រាប់បែកចង្កោម​ មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកការផលិត​ អ្នកលក់ដូរ​ អ្នកដឹកជញ្ជូន​ និងអ្នកប្រេីប្រាស់! -ឯកឧត្តម ហេង រតនា អគ្គនាយក CMAC
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com