cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
ជំនួបរវាងមេដឹកនាំកូរ៉េខាងជើង Kim Jong Un និងរុស្ស៊ី Vladimir Putin បង្ហាញពីចេតនាមិនចុះចាញ់ជាមួយក្រុមលោកខាងលិចដែលគាំទ្រអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបានទទួលនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងជាផ្លូវការនៅទីលានដ៏សំខាន់មួយរបស់ទីក្រុងព្យុងយ៉ាងនៅថ្ងៃពុធនេះនៅមុនពេលចាប់ផ្តើមកិច្ចពិភាក្សាកម្រិតកំពូលរបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើងគឺលោក Kim Jong Un ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានពណ៌នាស្តីជាហូរហែរនៃជំនួបនោះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយដែលខកខានរយៈពេលជាង២០ឆ្នាំមកហើយ ក្នុងចេតនាដើម្បីបង្ហាញពី "ភាពមិនចុះចាញ់សង្រ្គាមនិងមិត្តភាពដ៏យូរអង្វែង"របស់ពួកគេនិងឯកភាពជាតិរវាងប្រទេសទាំងពីររុស្សី-កូរ៉ខាងជើងផងដែរ។
លោក Putin បានទៅដល់ក្រុងព្យុងយ៉ាងកាលពីព្រឹកថ្ងៃពុធនេះបន្ទាប់ពីលោកបាននិយាយថាប្រទេសយើងទាំងពីរចង់សហការគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀតដើម្បីយកឈ្នះលើការដាក់ទណ្ឌកម្មនានាដែលដឹកនាំដោយសហរដ្ឋអាមេរិកនូវចំពោះមុខការនិងសម្រេចត្រូវតែប្រឈមមុខដាក់គ្នាឲ្យកាន់តែខ្លាំងឡើងដែរជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចប្រជុំ G7 បានធ្វើឡើងនៅប្រទេសអ៊ីតាលី។ ដំណើរទស្សនកិច្ចរបស់លោក Putun នាពេលនេះក៏ធ្វើឡើងចំពេលដែលមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងដែរ នៃការរៀបចំអាវុធទុកជាមុនពីសំណាក់ទីក្រុងព្យុងយ៉ាងរបស់កូរ៉េងខាជើង ដែលធ្លាប់សន្យាថានឹងផ្តល់ឱ្យក្រុងម៉ូស្គូនូវអាវុធបែបទំនើបបំផុតនិងមានសមត្ថភាពខ្ពស់បំផុតសម្រាប់ជម្លោះជាមួយប្រទេសអ៊ុយក្រែនដែលមានសហរដ្ឋអាម៉េរិកនៅពីខាងក្រោយ ជាថ្នូរនឹងជំនួយផ្នែកសេដ្ឋកិច្ច និងការផ្ទេរបច្ចេកវិទ្យាមកវិញពីសមមិត្តរុស្ស៊ី៕ 
 
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com