cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
ក្នុងការវាយប្រហារសម្លាប់កុមារនៅហ្កាហ្សានៅចំណុចចែកចាយទឹកកងកម្លាំងការពារអ៊ីស្រាអែល បានទទួលស្គាល់ «កំហុស»នេះ
ការវាយប្រហារតាមអាកាសដ៏បង្ហូរឈាមនៅជំរំ Nuseirat តំបន់ហ្កាហ្សាភាគកណ្តាល កាលពីថ្ងៃអាទិត្យ មន្ត្រីយោធាអ៊ីស្រាអែល បានទទួលស្គាល់ថាជា «កំហុស»។ អាជ្ញាធរតំបន់បានប្រកាសថា មនុស្ស១២នាក់ក្នុងនោះមានកុមារ៨នាក់ត្រូវបានសម្លាប់នៅចំណុចចែកចាយទឹក។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល(IDF)បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK កាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅលើអ្នកដែលកងកម្លាំង IDF អះអាងថាជា «ភេរវករក្រុមជីហាតអ៊ីស្លាមនិយម»។ ពួកគេនិយាយថា «កំហុសបច្ចេកទេស» បានបណ្តាលឱ្យគ្រាប់ផ្លោងធ្លាក់ចុះក្នុងចម្ងាយ «រាប់សិបម៉ែត្រ» ពីគោលដៅ ហើយពួកគេសោកស្ដាយចំពោះ «គ្រោះថ្នាក់ណាមួយដល់ជនស៊ីវិលដែលមិនពាក់ព័ន្ធ»។ ឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការពិនិត្យឡើងវិញ។ លោក Ahmed Abu Saifa គ្រូពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Al-Awda បាននិយាយថា អ្នករងរបួសភាគច្រើនជាកុមារ និងស្ត្រី។
នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russel បានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់។ លោកស្រីបានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា យោធាអ៊ីស្រាអែលចាំបាច់ត្រូវការការពារជនស៊ីវិល រួមទាំងកុមារ និងធានាឱ្យបាននូវ «ការអនុវត្តពេញលេញ» តាមច្បាប់មនុស្សធម៌អន្តរជាតិ។
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com