ក្រុមប្រទេសលោកខាងលិចចំនួន ២៥ រួមមានទាំងចក្រភពអង់គ្លេស បារាំង និងកាណាដាបានប្រកាសទាមទារឲ្យប្រទេសអ៊ីស្រាអែលត្រូវតែបញ្ចប់សង្រ្គាមរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាជាបន្ទាន់ តែអ៊ីស្រាអែលបដិសេធ
ក្រុមបណ្តាប្រទេសលោកខាងលិចចំនួន ២៥ រួមមានទាំងចក្រភពអង់គ្លេស បារាំង និងកាណាដាបានប្រកាសទាមទារឲ្យប្រទេសអ៊ីស្រាអែលត្រូវតែបញ្ចប់សង្រ្គាមរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាជាបន្ទាន់ និងបានរិះគន់អ៊ីស្រាអែលថាប្រប្រព្រឹត្ត «ការសម្លាប់ដោយអមនុស្សធម៌» ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ជាពិសេសនៅជិតកន្លែងចែកចាយអាហារ។
នៅក្នុងសេចក្តីថ្លែងការរួមមួយ ប្រទេសទាំងនេះបានថ្កោលទោសទៅលើអ្វីដែលពួកគេហៅថា ជាការផ្តល់ជំនួយបន្តិចបន្តួចដល់ប្រជាជននៅក្នុងតំបន់ហ្គាហ្សា ហើយថាវាជារឿងដ៏គួរឲ្យរន្ធត់ដែលមានជនស៊ីវិលជាង ៨០០នាក់ត្រូវបានសម្លាប់ខណៈពេលដែលពួកគេកំពុងស្វែងរកអាហារដើម្បីរស់។
ទោះជាយ៉ាងណាក៏ដោយ កាសែត Times of Israel បានរាយការណ៍ថា អ៊ីស្រាអែល ច្រានចោលសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខាដោយប្រទេសលោកខាងលិចចំនួន២៥ប្រទេសអំពាវនាវឱ្យមាន «បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍» នៅក្នុងតំបន់ហ្កាហ្សា និងបានថ្កោលទោសការដោះស្រាយរបស់អ៊ីស្រាអែលចំពោះស្ថានភាពមនុស្សធម៌នៅក្នុងដែនដីនេះ។
|