cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
«កិច្ចព្រមព្រៀងយានដ្រូនដ៏ធំ» នឹងត្រូវធ្វើឡើងរវៀងលោក Zelensky ជាមួយលោក Trump
លោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyនឹង ប្រធានាធិបតីអាមេរិក លោក Donald Trump និង កំពុងពិចារណាអំពី «កិច្ចព្រមព្រៀងធំមួយ» ដោយពាក់ព័ន្ធនឹងទីក្រុងវ៉ាស៊ីនតោនទិញយានដ្រូនរបស់អ៊ុយក្រែនដែលត្រូវបានសាកល្បងប្រើប្រាស់នៅសមរភូមិ ជាថ្នូរនឹងការទិញអាវុធរបស់ទីក្រុងគីវពីសហរដ្ឋអាមេរិក។ នេះបើតាមការឲ្យដឹងពីមេដឹកនាំអ៊ុយក្រែន នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន New York Post (The Post)។ ក្នុងបទសម្ភាសន៍នោះ លោក Zelensky បានបញ្ជាក់ថា កិច្ចពិភាក្សាចុងក្រោយបំផុតរបស់លោកជាមួយលោក Trump បានផ្តោតលើកិច្ចព្រមព្រៀងដែលនឹងជួយប្រទេសនីមួយៗជំរុញបច្ចេកវិទ្យាពីលើអាកាសរបស់ខ្លួន។ យានដ្រូនរបស់អ៊ុយក្រែន អាចវាយប្រហារគោលដៅចូលជ្រៅដល់ទៅ ១.៣០០គីឡូម៉ែត្រ ក្នុងដែនដីរុស្ស៊ី។
ក្នុងបទសម្ភាសដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា លោក Zelensky បានប្រាប់សារព័ត៌មាន The Post ថា៖ «អាមេរិកត្រូវការបច្ចេកវិទ្យានេះ ហើយពួកគេត្រូវមានវានៅក្នុងឃ្លាំងអាវុធរបស់ពួកគេ»។ មេដឹកនាំអ៊ុយក្រែនបានបន្តថា យានដ្រូន គឺជាគ្រឿងយុទ្ធោបករណ៍ដ៏សំខាន់ ដែលអាចឲ្យប្រទេសរបស់លោកតទល់នឹងការលុកលុយឈ្លានពានរបស់រុស្ស៊ីអស់រយៈពេលជាង ៣ឆ្នាំ។
លោកបានប្រាប់ទៀតថា៖ «យើងនឹងត្រៀមខ្លួន ដើម្បីចែករំលែកបទពិសោធន៍នេះជាមួយអាមេរិក និងដៃគូអឺរ៉ុបផ្សេងទៀត»។ ហើយជាមួយគ្នានេះ លោកបានបន្ថែមថា អ៊ុយក្រែនក៏កំពុងពិភាក្សាផងដែរជាមួយដាណឺម៉ាក ន័រវែស និងអាល្លឺម៉ង់។ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកក្កដា) លោក Zelensky បានប្រកាសពីកិច្ចព្រមព្រៀងមិនបញ្ជាក់ជាក់លាក់នាពេលអនាគត ជាមួយសហរដ្ឋអាមេរិក ដែលលោកបាននិយាយថា នឹងជួយពង្រឹងប្រទេសរបស់លោក ខណៈដែលលោកបានមានវត្តមាននៅក្នុងសភា ដើម្បីបង្ហាញរដ្ឋាភិបាលថ្មីរបស់លោក៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com