cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
SEA GAMES 19: ព្រុយណេ នឹងបញ្ចូនអត្តពលិកជិត៩០នាក់ទៅចូលរួមការប្រកួត
(ព្រុយណេ)៖ ប្រទេសព្រុយណេដារ៉ូសាឡឹម នឹងបញ្ជួនអត្តពលិក៨៧នាក់ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម ២០១៩នៅហ្វីលីពីន ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ខាងមុខ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព្រុយណេបានបញ្ជាក់កាលពីពេលថ្មីៗនេះ។
យោងតាមប្រភពដដែលបានបញ្ជាក់ទៀតថា ខ្សែរាជវង្ស ក៏ស្ថិតនៅក្នុងចំណោមអត្តពលិកដែរដូចជាព្រះអង្គម្ចាស់ Abdul Mateen (ព្រះរាជបុត្រ មហាក្សត្រ Sultan Haji Hassanal Bolkiah), ព្រះអង្គម្ចាស់ Jefri Bolkiah (អនុជស្តេច Sultan) និងព្រះនាង Azemah Nikmatul Bolkiah (បុត្រីស្តេច Sultan) ដែលនឹងប្រកួតប្រភេទកីឡាជិះសេះវាយកូនគោល ខណៈដែលព្រះនាង Fadzilah Lubabul Bolkiah (បុត្រី Sultan) នឹងដឹកនាំប្រកួតកីឡា ណេតបល (Netball)។
ក្រៅពីនេះព្រុយណេ នឹងប្រកួតលើប្រភេទកីឡាក្នុងទឹក អត្តពលកម្ម ប៊ីយ៉ាស្នូកឃ័រ វាយកូនគោល គុនដាវ បាល់ទាត់ ការ៉ាតេ ឡនបូល បញ្ចសិលា តៃក្វាន់ដូ ប៊ូលីង និងវូស៊ូ។
 
ការប្រកួតកីឡាស៊ីហ្គេម ២០១៩​មានកីឡា៥៦ដាក់ឱ្យចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ហើយអត្តពលិកជិត១០ ០០០នាក់មកពី១១ប្រទេសចូលរួមការប្រកួតនៅហ្វីលីពីននេះ៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com