cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
មួយសប្តាហ៍ទៀតការប្រកួតជម្រុះបាល់ទាត់យុវជនជើងឯកអាស៊ី ២០២០ នៅកម្ពុជានឹងចូលមកដល់
(កម្ពុជា)៖ ការប្រកួតកីឡាបាល់ជម្រុះជើងឯកអាស៊ីកម្រិតយុវជនអាយុក្រោម១៩ឆ្នាំ ២០២០ ដែលកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះពូល G នឹងចូលមកដល់នៅសប្តាហ៍ក្រោយ។
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនដែលត្រូវប្រកួតជាមួយកម្ពុជាក្នុងពូលនេះមាន ថៃ ម៉ាឡេស៊ី ព្រុយណេ និងកោះម៉ារីណាខាងជើង។ កម្ពុជាបើកការប្រកួតដំបូងជាមួយម៉ាឡេស៊ី ថ្ងៃទី០២ ខែវិច្ឆិកា មុនជួបកោះម៉ារីណា ថៃ និងព្រុយណេ។
សូមជម្រាបជូនថាក្រុមដែលជាប់លេខ១ក្នុងពូលទាំង១១ បូកនឹងលេខពីរល្អបំផុត ៤ រឺ៥ក្រុម ឡើងទៅជុំចុងក្រោយនៃការប្រកួតយុវជនអាយុក្រោម១៩ឆ្នាំ២០២០ នៅអូសបែកគីស្ថាន។
 
ការប្រកួតនេះ ទូរទស្សន៍ក្នុងស្រុក CTN នឹងផ្សាយផ្ទាល់ជូនអ្នកគាំទ្របាល់ទាត់៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com