cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
កីឡាករ​កម្ពុជា មិនសូវ​បានដឹង​ពី​ច្បាប់​ការប្រកួត​ប្រដាល់​កម្មវិធី Mas Fight
(​ភ្នំពេញ​)៖ កម្មវិធី​ប្រដាល់សេរី​ដ៏​ល្បី​មួយ គឺ Mas Fight នឹង​ប្រព្រឹត្តិ​ឡើង នៅ​ប្រទេស​កម្ពុជា ជា​លើកដំបូង នា​ថ្ងៃអាទិត្យ ទី​២៧ ខែតុលា វេលា​ម៉ោង ៣​រសៀល​នេះ ស្របពេល​ប្រជាជន​កម្ពុជា យ៉ាង​សន្ធឹកសន្ធាប់ កំពុង​រង់ចាំ​ទស្សនា​យ៉ាង​អ​ន្ទៈ​សារ​។
​ដោយសារ​នេះ ជាការ​ប្រកួត​លើក​ទី​១ សម្រាប់​កម្ពុជា ក្នុង​ចូលរួម​កម្មវិធី​នេះ ច្បាស់​ណាស់​ថា ច្បាប់​របស់​កម្មវិធី​មួយចំនួន ដែល​កីឡាករ​កម្ពុជា មិនបាន​យល់ដឹង​អំពី​វា​ពិត​ជាមាន​ច្រើន​។
ខាងក្រោម​នេះ ជា​ច្បាប់​របស់ Mas Fight៖
.​កីឡាករ​ទាំងអស់ ប្រកួត​ត្រឹមតែ ១​ទឹក
.​ការប្រកួត ១​ទឹក មាន​រយៈពេល ៩​នាទី
.​ការប្រកួត គឺ​គ្មាន​ចៅក្រម សម្រាប់​ដាក់ពិន្ទុ គឺ​មានតែ​អាជ្ញាកណ្តាល ជា​អ្នក​កាត់សេចក្តី​ឈ្នះ​ចាញ់​
.​អ្នកឈ្នះ គឺ​ទាល់តែ​ផ្តួល​ដៃគូ​អោយ​សន្លប់​
.​ក្នុងការ​ប្រកួត ដែល​គ្មាន​ការ​ផ្តួល​ដៃគូ​អោយ​សន្លប់ គឺ​ចាត់ទុកថា​ស្មើ​
.​កីឡាករ​អនុញ្ញាត​អោយប្រើ​ក្បាច់​ដាល់ ទាត់ ប្រើ​ជង្គង់ កែង និង​ឈរ​ក្លេរ ដៃគូ​ប្រកួត​
.​ពេល​កីឡាករ ដួល​មិន​អនុ​ញ្ញ​ត​អោយ​វាយ​ថែម​
 
​មាន​ក្បាច់​មួយចំនួន ដែល​មិន​អនុញ្ញាតអោយ​កីឡាករ​វាយ​នោះទេ ដូចជា​៖ .​វាយ​ក្បាល​ផ្នែក​ខាងក្រោយ
.​វាយ​កញ្ចឹងក
.​វាយ​ចំនុច​ប្រដាប់ភេទ
.​វាយ​ពុះ​កែង​ពីលើ​ក្បាល .​តោង​ខ្សែ​រិញ និង​មិន​អនុញ្ញាតអោយ​កីឡាករ​ប្រកួត វាយ​ដៃគូ ដែល​ត្រូវ​អាជ្ញាកណ្តាល រាប់ ៣​ដង
 
​លទ្ធផល អាចមាន ៣ គឺ​៖
.​ឈ្នះ​ដោយ​វាយ​អោយ​សន្លប់
.​លទ្ធផល​ស្មើគ្នា និង .​មិន​ប្រកាស​លទ្ធផល​
 
​មានការ​បែងចែក​ប្រភេទ​ទម្ងន់​សំខាន់ៗ ជា ៣​ប្រភេទ គឺ​៖ ទម្ងន់​ធ្ងន់ ទម្ងន់​មធ្យម និង ទម្ងន់​ស្រាល​។​
 
​កីឡាករ​ប្រភេទ​ទម្ងន់​ស្រាល​ជាង អាច​សុំ​ប្រកួត​ជាមួយ​កីឡាករ​ប្រភេទ​ទម្ងន់​ធ្ងន់​ជាង ហើយ​កីឡាការិនី អាច​សុំ​ប្រកួត​ជាមួយ​កីឡាករ​បាន​។​
លក្ខន្តិកៈ​ទាំងនេះ អាចទៅរួច​បាន នៅក្នុង​កម្មវិធី MAS FIGHT ដោយមាន​ការព្រមព្រៀង ដោយ​គណៈកម្មាធិការ​ដោយផ្ទាល់​។​
 
​សូមបញ្ជាក់ថា កម្មវិធី​ប្រដាល់សេរី​ដ៏​ល្បី​មួយ គឺ Mas Fight នឹង​ចាប់ផ្តើម នៅ​ថ្ងៃអាទិត្យ ទី​២៧​មេសា​នេះ វេលា​ម៉ោង ៣​រសៀល នៅ​ស្ទូ​ឌី​យ៉ូ​ប្រដាល់ ស្ថានីយទូរទស្សន៍ Town ហើយ​ក៏មាន​ផ្សាយ​ផ្ទាល់​ផងដែរ​៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com