cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
SEA GAMES 19: កម្ពុជា​ត្រូវជួបម្ចាស់ផ្ទះហ្វីលីពីន ក្នុងការប្រកួតកីឡាបាល់ទះបុរស
(ហ្វីលីពីន)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានបញ្ជាក់ឱ្យដឹង កីឡាបាល់ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES 19) ក្រុមបាល់ទះបុរសកម្ពុជា ត្រូវជួបជាមួយម្ចាស់ផ្ទះហ្វីលីពីន ក្នងពូល B រួមជាមួយវៀតណាម និងឥណ្ឌូនេស៊ី។
កម្ពុជាបើកការប្រកួតដោយត្រូវជួបហ្វីលីពីនមុនគេនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទីយប់ម៉ោងនៅកម្ពុជា។ ថ្ងៃទី០៤ ខែធ្នូ កម្ពុជា ត្រូវប្រកួតជាមួយឥណ្ឌូនេស៊ី និងចុងក្រោយថ្ងៃទី៦ ខែធ្នូ កម្ពុជា ត្រូវប្រកួតជាមួយរៀតណាម។
ចំនែកថៃ សហភាពមីយ៉ាន់ម៉ា និងសិង្ហបុរី ស្ថិតក្នុងពូល A។ លេខ១ និងលេខ២នៃពូលនីមួយៗ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី៨ ខែធ្នូ ខណៈវគ្គផ្តាច់ព្រ័ត្រលេខថ្ងៃទី១០ ខែធ្នូ មុនពិធីបិទផ្លូវការរបស៊ីហ្គេម​២០១៩។
 
សូមរំលឹកថា ដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងឆ្លើយតបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលគ្រប់គ្រងកីឡាបាល់ទះខេត្តហ្វូជាន ក្រុមកីឡាករបាល់ទះកម្ពុជាចំនួន២១រូបបានធ្វើដំណើរទៅកាន់ខេត្តហ្វូជាន ប្រទេសចិន ដើម្បីធ្វើការហ្វឹកហាត់រយៈពេល ២ ខែ៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com