cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
កម្ពុជាចូលរួមកិច្ចប្រជុំកំពូលប្រដាល់ចិន-អាស៊ាន ២០១៩
(ចិន)៖ យោងតាមអគ្គនាយកដ្ឋានកីឡា បានផ្សព្វផ្សាយថា ថ្មីៗនេះថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់ សកលកម្ពុជាបានចូលរួមកិច្ចប្រជុំ “CHINA-ASEAN BOXING SUMMIT” ដែលបានប្រព្រឹត្តទៅនៅទីក្រុងណានីង ខេត្ត Quangxi សាធារណរដ្ឋប្រជាមានិតចិន ដែលមាន ០៩ ប្រទេសចូលរួម។
ក្នុងអំឡុងកិច្ចប្រជុំនេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានលេីកឡេីងអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងកម្ពុជាជាមួយភាគីចិនលេីការអភិវឌ្ឍវិស័យកីឡា ជាពិសេសសម្រាប់ការរៀបចំត្រៀមសុីហ្គេម ឆ្នាំ២០២៣។
លោកក៏បានលេីកឡេីងអំពីគម្រោងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចូនក្រុមកីឡាជម្រេីសជាតិកម្ពុជាមកហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន។ ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គលេខាធិការក៏បានស្នេីសុំប្រធានសហព័ន្ធកីឡាប្រដាល់សកលចិន និងថ្នាក់ដឹកនាំខេត្ត Guangxi ជួយសម្របសម្រួលរៀបចំទីកន្លែងហ្វឹកហាត់ស្តង់ដារអន្តរជាតិសម្រាប់ក្រុមជម្រេីសជាតិប្រដាល់សកលកម្ពុជាមកហ្វឹកហាត់រយៈពេលវែងនៅខេត្ត Guangxi ដេីម្បីចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនាពេលអនាគត។
 
ជាលទ្ធផលភាគីចិនបានបង្ហាញសុទិដ្ឋិនិយមក្នុងការទទួលសំណេីរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងត្រៀមសម្របសម្រួលជាមួយភាគីកម្ពុជាក្នុងការទទួលក្រុមកីឡាប្រដាល់សកលកម្ពុជាមកហ្វឹកហាត់រយៈពេលវែង នាឆ្នាំក្រោយ៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com