cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
ហ្វីលីពីន ជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបទបញ្ជាពីការប្រកួតកីឡា Arnis មុនស៊ីហ្គេមមកដល់
(កម្ពុជា)៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សហការជាមួយសហព័ន្ធកីឡា ARNIS ហ្វីលីពីន ដោយមានឧបត្ថម្ភគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមប្រភេទកីឡា Arnis។
វគ្គនេះមានរយៈពេល០៥ថ្ងៃដោយដំណើរការពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅក្នុងនោះក៏មាន ការផ្សព្វផ្សាយបទបញ្ជាបច្ចេកទេសចុងក្រោយបំផុតរបស់វិញ្ញាសា កីឡាប្រយុទ្ធដំបងខ្លី Arnis សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន ដើមខែធ្នូខាងមុខនេះ ដែលក្នុងនោះកីឡាគុនល្បុក្កតោមានភារកិច្ច ក្នុងការចូលរួមប្រកួតប្រជែងក្នុងប្រភេទវិញ្ញាសារ ប្រយុទ្ធដំបងខ្លីARNIS នេះ ហើយក៏មានកម្មវិធីហ្វឹកហាត់រួមគ្នា និងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសរវាង កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា និងកីឡាករកីឡាការិនីហ្វីពីនផងដែរ ។
លោកអ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានឲ្យដឹងថា កិច្ចការនេះពិតជាមានសារសំខាន់សម្រាប់កីឡាករ កីឡាការិនីកម្ពុជា ដើម្បីត្រៀមលក្ខណៈឲ្យកាន់តែមុតមាំក្នុងការចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ SEAGames ដោយពួកយើងនឹងដឹងពីបទបញ្ជាការប្រកួតកាន់តែច្បាស់លាស់ និងក្រោយការប្រកួតមិត្តភាពដក់ស្រង់បច្ចេកទេស យើងនឹងអាចឃើញពីចំនុចខ្វះខាត់ និងមានពេលគ្រប់គ្រាន់ក្នុងការបំពេញបន្ថែម។
 
សូមជម្រាបជូនថាសហព័ន្ធកីឡាគុនល្បុក្កតោបញ្ជួនកីឡាករ ០៥នាក់ និងកីឡាការិនី០៥នាក់ទៅចូលរួមការប្រកួតប្រកួតស៊ីហ្គេមក្នុងវិញ្ញសាដំបូងខ្លី Arnis៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com