កងពលតូចដឹកជញ្ជូនលេខ៩០ បានទទួលអំណោយពីសប្បុរសជន
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានចែកូននូវអំណោយដ៏មានតម្លៃ របស់សប្បុរសជនជូនដល់កងកម្លាំងរបស់កងពល ដែលបំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិមាតុភូមិ អំណោយមានអង្ករនិងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោមេបញ្ជាការកងពលបានមានប្រសាសន៍ថា នេះហើយជាទឹកចិត្តដ៏ថ្លៃថ្លា របស់ប្រជាជនកម្ពុជា ផ្សារភ្ជាប់ជាមួយកងទ័ពក្នុងបុព្វហេតុការពារជាតិមាតុភូមិនៃយើង។
ឯកឧត្តមមេបញ្ជាការកងពល តំណាងឱ្យកងកម្លាំងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដែលតែងតែជួយឧបត្ថម្ភដល់កងកម្លាំងក្នុងកងពល និងសូមជូនពរដល់សប្បុរសជនទាំងអស់ ជួបតែពុទ្ធពរទាំងបួន ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីភ្លៀងឃ្លាតឡើយ។
|