cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
យោធភូមិភាគ​ទី៣ បេី​ក​វគ្គ​បណ្ដុះបណ្ដាល​ បង្គោល​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដំណាក់កាល​ទី​២​
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ​ ង៉ែត​ ហ៊ួន​ មេបញ្ជាការ​រង​ យោធភូមិភាគ​ តំណាង​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ អ៊ុយ​ ហៀង​ មេបញ្ជាការ​ យោធភូមិភាគ​ អញ្ជើញជាអធិបតី​ ក្នុង​ពិធី​បេី​ក​វគ្គ​បណ្ដុះបណ្ដាល​ជន​បង្គោល​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដំណាក់កាល​ទី​២​ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការ យោធភូមិភាគ​ទី៣ ។
ឧត្តមសេនីយ៍ទោ​ ង៉ែត​ ហ៊ួន​ បានគូសបញ្ជាក់ថា៖ វគ្គហ្វឹកហ្វឺន និងបណ្តុះបណ្តាលការងារ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដំណាក់កាលទី២ នាពេលនេះមានសារៈសំខាន់ណាស់ សម្រាបឲ្យនាយ-ពលទាហានយើងយល់ច្សាស់ពីគ្រឿងញឿន រួមមាន៖ គ្រោះថ្នាក់ពីគ្រឿងញឿន; ទប់ស្កាត់ការចរាចរណ៍គ្រឿងញឿន ; ផលប៉ះពាល់ពីគ្រឿងញឿន និងបញ្ហាប្រឈមជាច្រើនទៀត ដែលទាមទៀឲ្យនា-ពលទាហានបានយល់ជ្រាប មានវិធីសាស្ត្រទប់ស្កាត់ និងគេចផុតពីគ្រោះថ្នាក់ពីនៃគ្រឿងញៀន ។
ឧត្តមសេនីយ៍ទោ​ ង៉ែត​ ហ៊ួន​ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ។ ខិតខំស្រាវជ្រាវឯកសារបន្ថែមបង្កើនចំណេះដឹង ត្រូវមានមានសាមគ្គីផ្ទៃក្នុងវគ្គបានល្អ ត្រូវត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមគ្រប់មេរៀន សង្ឃឹមថាក្រោយបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ។ រីឯគ្រូយោចារ្យ ត្រូវខិតខំរិៈរកវិធីសាស្ត្រល្អ រួមនឹងឯកសារផ្សេងៗពាក់ពន្ទនឹងគ្រឿងញឿន ធ្វើឲ្យសិក្ខាកាមងាយយល់ ផងដែរ ៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com