អភិបាលខេត្តកំពង់ចាម លើកឡើងនូវចំណុចខ្វះខាតក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមកន្លងមក ដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នា និងការអភិវឌ្ឍកាន់តែរលូន
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកយកនូវចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនដល់ក្រុមការងារអនុវត្តគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ រយៈពេលកន្លម ដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នា និងមានការអភិវឌ្ឍកាន់តែរលូន។ ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំស្តីពីអនុវត្តការងាគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នៅក្នុងសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២៥នេះ ដែលមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា៖ ក្នុងនោះបញ្ហាសម្រាប់ក្រុមការងារអនុវត្តគណនេយ្យភាពសង្គម ថ្នាក់ក្រុងស្រុកគឺ រៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់ ដែលជាចំណុចខ្វះខាត, ឯកឧត្តម អភិបាលបានបន្តថា ក្រុមនេះមិនចុះតាមដានការផ្សព្វផ្សាយពីលទ្ធផលលើអង្គភាពផ្តល់សេវា និងការរៀបចំរបាយការណ៍ប្រមូលផ្តុំការងារអភិវឌ្ឍសង្គមនៅមានភាពយឺតយ៉ាវ និងមិនបានត្រឹមត្រូវ គឺរបាយការណ៍មិនបានឆ្លុះបញ្ចាំងក្នុងឧបសម្ព័ន្ធ។
ឯកឧត្តមបានបន្ថែមថា៖ បញ្ហាថ្នាក់ក្រុង ស្រុកនេះទៀត នៅខ្វះខាតការផ្តល់កញ្ចប់ថវិកាគាំទ្រ នៃការទទួលថវិការបស់រដ្ឋបាលឃុំ សង្កាត់មួយចំនួនមានភាពយឺតយាវ ក្នុងការអនុវត្តសកម្មភាពការងារសង្គម។ ការបិទផ្សាយផលិតផល ការងារផុសស្ពត និងការថែទាំផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ របស់អង្គភាពផ្តល់សេវាទាំងបីពុំទាន់បានល្អប្រសើរ,ការបំពេញទិន្នន័យរបស់អង្គភាពមួយចំនួននៅមានភាពយឺតយាវ, រដ្ឋបាលឃុំខ្លះរៀបចំគ្រោងកញ្ចប់ថវិកាពុំទាន់សកម្មភាព នូវរាល់សកម្មភាពថវិកាសម្រាប់គាំទ្រ ឬការអនុវត្តការងារមានភាពយឺតយាវ អនុវត្តសកម្មភាពផ្សព្វផ្សាយមិនទាន់ ការដាក់ពិន្ទុដល់អង្គភាពផ្តល់សេវាទាំងបីមានតែប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ចូលរួម ច្រើនជាងប្រជាពលរដ្ឋដែលមកទទួលសេវាជាក់ស្តែង។
ឯកឧត្តមបានបន្តថា៖ ដោយរដ្ឋបាលឃុំមួយចំនួនខ្វះអ្នកសម្របសម្រួលសហគមន៍ ការផ្តល់ប្រាប់សម្រាប់អ្នកស្ម័គ្រចិត្តឃុំនៅមានការយឺតយាវ សម្រាប់ការអនុវត្តការងារ។ ឃុំសង្កាត់មួយចំនួននូវពុំទាន់បានរៀបចំការប្រជុំត្រីមាស ឆមាសឱ្យបានទៀងទាត់ ដែលជាផែនការសកម្មភាពរស់ត្រូវការធនធានច្រើន ប៉ុន្តែពុំមានថវិកាសម្រាប់គាំទ្រ ដើម្បីអនុវត្តធ្វើផែនការសកម្មភាពរស់មួយចំនួនដែលមិនទាន់បានអនុវត្តមានការកើនឡើងបន្ថែមនូវឡើយ៕
|