cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសស្ដីពីការផ្ទេរ សម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសស្ដីពីការផ្ទេរ សម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ វរសេនីយ៍ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យទាំង៣០ លោកអនុផែនទាំង៣ លោកមេបញ្ជាការវរការពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង ១៣ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៧ និងលោកនាយប៉ុកនគរបារដ្ឋបាល ទាំង១១៦។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង ប្រធានគណៈធិបតី បានធ្វើការក្រើនរំលឹក និងណែនាំដល់មន្ត្រីនគរបាលទាំងអស់ត្រូវខិតខំបំពេញកិច្ចការងារបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារជំនាញដែលខ្លួនគ្រប់គ្រង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា ចំពោះការតែងតាំងមុខតំណែងថ្មីនៅពេលនេះ មិនមែនជារឿងចៃដន្យឡើយ គឺកើតឡើងតាមរយៈការខិតខំប្រឹងប្រែងមបង្ហាញស្នាដៃ ឆន្ទៈមោះមុត ក៏ដូចជាការចូលរួមអនុវត្តសកម្មភាពផ្សេងៗទៀត ព្រមទាំងត្រួតពិនិត្យ វាយតម្លៃលើសមត្ថភាព លក្ខណៈសម្បត្តិ អត្តចរិតភាពជាអ្នកដឹកនាំ ពីគណៈស្នងការ ដែលជាក្រុមប្រឹក្សាវិន័យធ្វើការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់បំផុត។ ពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំធំទូលបារាយណ៍អណ្ដែត ស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង ៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com