cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យពង្រឹងការងារសន្ដិសុខ និងរបៀបរបបការងារនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៤ នៃអធិការដ្ឋាននគរបាលស្រុកចុងកាល់
ឧត្ដរមានជ័យ : នាព្រឹកថ្ងៃអង្គារ៍ ៧រោច ខែអស្សុជ ឆ្នាំរោង សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ពង្រឹងការងារសន្ដិសុខ និងរបៀបរបបការងារនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៤ នៃអធិការដ្ឋាននគរបាលស្រុកចុងកាល់។
ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានផ្ដល់អនុសាសន៍ល្អៗ ណែ៎នាំឲ្យកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្ដទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ កុំឲ្យស្ទះការងារ និងធ្វើការសម្អាតអនាម័យជាប្រចាំ ដើម្បីបង្កើននូវសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com