តើលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតនិងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានអាចបង្រ្កាបទីតាំងបនល្បែងស៊ីសងជល់មាន់អនឡាញខុសច្បាប់ស្ថិតនៅភូមិផ្សារកណ្ដាល ជិតប៉ុស្តិ៍ សង្កាត់ផ្សារកណ្ដាល៥០០ម៉ែតបានដែរយ៉ាងខណៈលោកមេប៉ុស្ដិ៍មិនបង្រ្កាប
ខេត្តបន្ទាយមានជ័យ៖កក្រើកទៀតហើយ មេបនល្បែងស៊ីសងជល់មាន់អនឡាញខុសច្បាប់កំពុងដើរពង្រាយទីតាំងពេញក្រុងប៉ោយប៉ែតដូចភ្លៀងរលឹមនិងប្រមូលផ្ដុំក្រុមញៀនល្បែងចូលចាក់ភ្នាល់ផ្អើលអ្នកស្រុក អ្នកភូមិ ជិតប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្ដាលប្រហែល៥០០ម៉ែត បែរគ្មានមន្រ្តីសមត្ថកិច្ចធ្វើការបង្រ្កាបទាល់តែសោះ។
ពលរដ្ឋឆ្ងល់ថា លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋអធិការក្រុងប៉ោយប៉ែត និងលោកឧត្ដម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់លោកលោក ព្រំ សុផលមេប៉ុស្តិ៍ផ្សារកណ្ដាលដើរផ្សព្វផ្សាយដល់ពលរដ្ឋពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាពភាពទាំង៧ចំណុច ដោយមិនមានល្បែងស៊ីសងនិងបទល្មើសផ្សេងៗ ចុះហេតុអ្វីបានជាបណ្ដែរណ្ដោយអោយមានបនល្បែងស៊ីសងស្ថិតនៅក្នុងភូមិ ផ្សារកណ្ដាល សង្កាត់ផ្សាយកណ្ដាល ជិតប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្ដាលដែលលោកគ្រប់គ្រងប្រព្រឹត្តទៅយ៉ាងរលូនទៅវិញខណៈសមត្ថកិច្ចមូលដ្ឋានទាំងនេះបែរជាមិនបង្រ្កាប នេះឬគោលនយោបាយផ្សព្វផ្សាយជូនពលរដ្ឋ តែបែរជាសមត្ថកិច្ច ក្រុង ខេត្តមិនចាត់វិធានការផ្លូវច្បាប់និងគោរពបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។
ពាក់ពន្ធ័ទៅនឹងល្បែងស៊ីសងជល់មាន់ អនឡាញក្រុមការងារយើងក៍បានរាយការណ៍ទៅលោក ព្រំ សុផល មេប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្ដាល នៅថ្ងៃទី៦ ខែ តុលា ឆ្នាំ២០២៥ម្សិលមុិញ តាមរយៈ តេលេក្រាម ដែរ លោកបានតបវិញក្នុងពាក្យបីម៉ាត់ថា ល្បែង អី គេ។យ៉ាងណាមុិញពលរដ្ឋនិងមហាជនស្នើរសុំដល់ លោក វរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតនិងលោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ គួក្រើនរំលឹកលោក ព្រំ សុផលមេប៉ុស្តិ៍ សង្កាត់ផ្សារកណ្ដាល អោយគោរពតួនាទីនិងអនុវត្តភារកិច្ចនិងយកចិត្តទុកដាក់ក្នុងការបង្រ្កាបបទល្មើសល្បែងស៊ីសងជល់មាន់អនឡាញខុសច្បាប់ដែលកំពុងចាក់បញ្ជាំងនិងផ្ដល់ឱកាសដល់ក្រុមអ្នកញៀនល្បែង វីវក់ ឈ្លក់វងេ្វងអោយប្រែក្លាយជាទៅទាសករល្បែងងើបមុខមិនរួច។
ហើយក្រុមញៀនល្បែងទាំងនេះបានធ្វើការប្រមូលផ្ដុំចាក់ភ្នាល់យ៉ាងអនាធិបតេយ្យមិនក្រែងញញើតច្បាប់ថែមទាំងផ្គើនចរាចណែនាំរបស់ឯកឧត្ដម ស សុខ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងបទបញ្ជារបស់សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ចំពោះការផ្សព្វផ្សាយខាងលើអង្គភាពយើងខ្ញុំរិះគន់ក្នុងន័យស្ថាបនា គ្មានចេតនា បង្កាច់ បង្ខូច លើស្ថាប័នណាមួយឡើយ បើសាមុីពាក្យពន្ធ័គិតថាអង្គភាពយើងខ្ញុំចុះផ្សាយខុសការពិតឬមិនប្រក្រតីលើប្រការណាមួយអង្គយើងរងចាំការបកស្រាយបំភ្លឺពីសាមុីពាក់ពន្ធ័រាល់ម៉ោងធ្វើការ៕
|