ទីតាំងបនល្បែងស៊ីសងជល់មាន់អនឡាញខុសច្បាប់អណ្ដែតឡើងវិញ ជិតប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត សម្ថតកិច្ចមូលដ្ឋានលោកបានផ្ញាក់ពីដំណេកហើយរឺនៅ.!
ខេត្តបន្ទាយមានជ័យ៖ ក្រោយពីអាជីវកម្មមេបនល្បែងស៊ីសងជល់មាន់អនឡាញនិងឆ្នោតឡូតូ ស្ងប់ស្ងាត់មួយរយៈពេលនេះលេចកន្ទុយចេញហើយ កំពុងបោះពួយរុករកទីតាំងពិសេសថ្មីៗដើម្បីប្រមូលអតិធិជនដែលជាក្រុមទាសកល្បែង វីវក់ល្បែងងើបមុខមិនរួចផ្ដុំជើងគ្នាសារជាថ្មី ដើម្បីចាក់ភ្នាល់ផ្អើលមនុស្សម្នា តែមិនដឹងថាផ្អើលទៅដល់មេប៉ុស្តិ៍សង្កាត់ផ្សារកណ្ដាលនិង លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតដែរឬយ៉ាងណា.?។
បើយោងតាមប្រភពរាយការណ៍ពីពលរដ្ឋនិងសារព័ត៌មានក្រុងប៉ោយប៉ែតម្នាក់បានបញ្ជាក់ថា ទីតាំងជល់មាន់តាមអនខុសច្បាប់កំពុងចូលវ៉ៃលុកក្នុងភូមិផ្សារកណ្ដាល ជិតប៉ុស្តិ៍ សង្កាត់ផ្សារកណ្ដាល ជាង៥០០ម៉ែត្រប៉ុណ្ណោះ មិនដឹងថា លោកមេប៉ុស្តិ៍សង្កាត់ផ្សារកណ្ដាលនិងលោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតដឹងដែរឬទេ.?ឬដឹងហើយតែធ្វើជាមិនដឹង។ ដូចពាក្យចាស់ពោលថា បើខ្មោច ស្រុក មិនអោយដៃ ខ្មោចព្រៃមិនហ៊ានចូលដែរ។
ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា លោកមេប៉ុស្តិ៍សង្កាត់ផ្សារកណ្ដាល និងលោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតនិងដាក់កម្លាំងចុះស្រាវជ្រាវនិងបង្រ្កាបទីតាំងជល់មាន់អនឡាញនិងឆ្នោតឡូតូ អោយទាន់វេលា ដើម្បីអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃដល់នគរបាលរាជធានីខេត្តទុកអនុវត្តនិងបង្រៀនពលរដ្ឋ។
នៅថ្ងៃទី៦ ខែ តុលា ឆ្នាំ២០២៥ម្សិលមុិញនេះ ក្រុមការងារយើងបានរាយការណ៍ការទៅ មេប៉ុស្តិ៍ សង្កាត់ផ្សារកណ្តាលពីទីតាំងជល់មាន់អនឡាញដែរ តែលោកសួរមួយម៉ាត់យ៉ាងខ្លីថាល្បែងអី ។ជុំវិញករណីខាងលើអង្គភាពយើងគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ គ្មាន ចេតនា បង្កាច់ បង្ខូចលើស្ថាប័នណាមួយឡើយ៕
|