cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
អាជ្ញាធរមីនចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការដាក់មីនថ្មី
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) បានធ្វើសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុផ្ទុះមីនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែប្រាសាទតាក្របី និងមានការចោទប្រកាន់ជាបន្ដបន្ទាប់ពីយោធាថៃ។ ក្នុងហេតុការណ៍ខាងលើនេះទាហានថៃម្នាក់បានដើជាន់មីននៅតំបន់ព្រំដែន ធ្វើអោយមានការរងរបួស ហើយទាហានថៃបានធ្វើការចោទប្រកាន់មកលើកម្ពុជារំលោភបទលើបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា។
តាមរយៈសេចក្ដីថ្លែងការណ៏នេះផងដែរ អាជ្ញាធរមីន សូមសម្ដែងនូវការសោកស្ដាយដល់ទាហានថៃរងគ្រោះដោយសារមីន និងសូមជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ទន្ទឹមនឹងនោះអាជ្ញាធរមីនកម្ពុជាក៍បដិសេដយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ កម្ពុជាបានដាក់មីនថ្មី ដោយការចោទប្រកាន់នេះ មិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាងច្បាស់លាស់។ កម្ពុជាប្តេជ្ញាគោរពតាមបទឈប់បាញ់ និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ ដោយដាច់ខាតមិនប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជាមិនបានប្រើប្រាស់ ផលិត ឬដាក់មិនថ្មីឡើយ ចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា។ សូមបញ្ជាក់ថាតំបន់ឧប្បត្តិហេតុកើតឡើង ស្ថិតនៅតាមបណ្ដោយព្រំដែនក្បែប្រាសាទតាក្របី ដែលជាតំបន់មានមីនក្រាស់ និងហានិភ័យខ្ពស់ បន្សល់ទុកកំឡុងពេលសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម ជាច្រើនទសវត្សរ៍មកហើយ។ ប្រតិបត្តិករបោសសម្អាតមីនកម្ពុជា ដែលមានជំនាញច្បាស់លាស់ ធ្លាប់រកឃើញ និងកម្ទេចមីនប្រភេទនេះជាច្រើន នៅតាមបណ្តោយព្រំដែន អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យសកម្មភាពមីនកម្ពុជា។ ការដែលលើកឡើងថា មីននេះធ្វើពីផ្លាស្ទិក និងពិបាកក្នុងការរាវរក គឺពិតជាស្របទៅនឹងកំណត់ត្រានៃការបោសសម្អាតមីនរបស់កម្ពុជាក្នុងតំបន់នេះ ហើយវាមិនមែនជាមីនថ្មីនោះទេ។ អាជ្ញាធរមីន សូមអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងៀម និងបន្តកិច្ចសហប្រតិបត្តិការចៀសវាងការបង្កើនកំដៅ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ បង្ហាញនូវភស្តុតាង និងអនុញ្ញាតឱ្យមានស៊ើបអង្កេតឯករាជ្យ ព្រោះកម្ពុជា-ថៃ គឺជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមានកាតព្វកិច្ចរួមក្នុងការបោស សម្អាតមីនចាស់ និងការពារមិនឱ្យមានការប្រើប្រាស់មិនថ្មី។ កម្ពុជា ស្វាគមន៍ចំពោះយន្តការទ្វេភាគីដែលមានស្រាប់ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ និងគំនិតផ្តួចផ្តើមបោសសម្អាត មីនមនុស្សធម៌។
កម្ពុជាបានបង្ហាញគោលជំហរថា កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីន ប្រឆាំងមនុស្សឡើយ និងនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់។ កម្ពុជានឹងនៅតែ បន្តកិច្ចសហប្រតិបត្តិការ និងការបោសសម្អាតមីន ដែលបន្សល់ទុកពីសម័យសង្គ្រាម។ កម្ពុជាសូមអំពាវនាវទៅដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហានេះ ដោយទទួលខុសត្រូវ រក្សាឱ្យបានសន្តិភាព នៅតាមតំបន់ព្រំដែន និងធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជនទាំងពីរ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ អនុវត្តតាមបទឈប់បាញ់ និងមិនមានចល័តកងទ័ពនៅក្នុងតំបន់នោះ អំឡុងពេលនៃបទឈប់បាញ់៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com