cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
ទីតាំងបនល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័ឡាញខុសច្បាប់ក្នុងស្រុក តំបែរ ផ្អើលអស់ពលរដ្ឋនិងក្រុមអ្នកញៀនល្បែងចូលចាក់ភ្នាល់ដាក់លុយភ្លូកទឹកភ្លូកដីតែមិនដឹងថាផ្អើលដល់ លោកវរសេនីយ៍ឯក ប៉ែង អេង ហាក់ អធិការស្រុក លោកឧត្តមសេនីយ៍ទោ ចិន នី និងឯកឧត្ដម ប៉ែន កុសល្យអភិបាលខេត្តត្បូងឃ្មុំ ដែរឬយ៉ាងណា.
ខេត្តត្បូងឃ្មុំ ៖ ល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័អនឡាញខុសច្បាប់កំពុងពង្រីកអាជីវកម្មលើទីផ្សារខ្លាំងក្នុងការកើបលុយពីក្រុមញៀនល្បែង ធ្វើមាន ធ្វើបាន លើខ្នងរាស្រ្ត ខណៈលោកវរសេនីយ៍ឯក ប៉ែង អេង ហាក់អធិការស្រុកតំបែរ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនិងឯកឧត្ដម ប៉ែន កុសល្យអភិបាលខេត្តត្បូងឃ្មុំកំពុងប្រងើយកន្តើយ ហាក់បីដូចមិនស្ដាប់បទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលសម្ដេច មហា បវរ ធិបតីទាល់តែសោះ។
បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋបានអោយដឹងនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២៥នេះថា មានទីតាំងជល់មាន់អនឡាញខុសច្បាប់នៅចំណុច ភូមិ ជ័យសម្បត្តិ ឃុំ តំបែរ ស្រុក តំបែរ ខេត្តត្បូងឃ្មុំ កំពុងបើកលេងយ៉ាងពេញបន្ទុក ក្នុងគ្រាប្រទេសជាតិកំពុងមានបញ្ហាសង្រ្គាមជាមួយចោរសៀម ពលរដ្ឋតាមជាយដែន រស់នៅខ្សែរបន្ទាត់ព្រំដែនមួយចំនួនភ័យបារម្ភនិងនាំគ្នា ភៀសសឹកទៅរកទីទួលសុវត្ថិ ចំឡែកអី.! តែលោកអធិការ លោកស្នងការនិងលោកអភិបាលខេត្តត្បូងឃ្មុំ ក៍កំពុងតែអង្គុយមើលក្រុមមេល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័ឡាញខុសច្បាប់ដើរពង្រាយពាសពេញភូមិស្រុក ស៊ីដាច់ពាក្យភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចដែលរៀបចំពីរាជរដ្ឋាភិបាននិងដាក់ចេញដោយក្រសួងមហាផ្ទៃ។
ពលរដ្ឋនៅតែសង្ឃឹមជឿជាក់ថា លោកវរសេនីយ៍ឯក ប៉ែង អេង ហាក់អធិការស្រុក តំបែរ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ និងឯកឧត្ដម ប៉ែន កុសល្យអភិបាលខេត្តត្បូងអាចធ្វើការបង្កា ទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់លើទឹកដីរបស់លោកគ្រប់គ្រងនិងដើរតាមមាគ៌ានិងគោលនយោបាយរបស់ សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយ៉ាងល្អ ឬ ក៍សង្ងំសោយសុខ។ នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២៥នេះក្រុមការងារយើងបានធ្វើសេចក្ដី រាយការណ៍ជូន លោក វរសេនីយ៍ឯក ប៉ែង អេង ហាក់អធិការស្រុក តំបែរ តាមតេលេក្រាម (Telegram )រួចហើយ តែលោកមិនទាន់ឆ្លើយតម ខលចូល រអាក់រអួតស្ដាប់មិនបាន។រីឯលោកឧត្ដមសេនីយ៍ទោ ចិន នី ស្នងការខេត្ដត្បូងឃ្មុំមិនអាចទំនាក់និងរាយការណ៍បានទេព្រោះគ្មានលេខសព្ទ័។ ជុំវិញករណីផ្សព្វផ្សាយព័ត៍មាខាងលើអង្គយើងគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណាគ្មានចេតនា ជាន់ពន្លិច បង្កាច់ បង្ខូច លើស្ថាប័នណាមួយឡើយ៕ដោយ៖សហការីភ្នំដងរ៉ែក
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com