cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
កម្ពុជាបង្ហាញការព្រួយបារម្ភទាំងផ្នែកច្បាប់ និងសីលធម៌ ចំពោះយោធិនទាំង១៨នាក់ ដែលថៃចាប់ទៅ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការព្រួយបារម្ភទាំងផ្នែកច្បាប់ និងសីលធម៌ ចំពោះយោធិនរបស់កម្ពុជា ដែលថៃចាប់ទៅ ខណៈកំពុងអនុវត្ត កិច្ចព្រមព្រៀងបទឈប់បាញ់ ហើយកម្ពុជាបន្តអំពាវនាវយ៉ាងទទូចឲ្យថៃធ្វើការដោះលែងពួកគេទាំង១៨នាក់នោះ ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការកាកកបាទក្រហមអន្តរជាតិ ដែលបានអញ្ជើញចុះសួរសុខទុក្ខដល់យោធិនកម្ពុជា១៨នាក់ ដែលត្រូវបានថៃ ធ្វើការឃុំឃាំង ខណៈដំណើរចុះសួរសុខទុក្ខនេះ គឺដើម្បីធានានូវសិទ្ធិជាមូលដ្ឋាន និងភាពថ្លៃថ្នូរបស់យោធិនខ្មែរទាំង១៨នាក់ នោះ ត្រូវបានគោរពដោយអាជ្ញាធរថៃ ស្របទៅតាមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងច្បាប់មនុស្សធម៌អន្តរជាតិ។
ឯកឧត្តម អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា «ការបន្តឃុំឃាំងយោធិនទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន ក្នុងពេលកំពុងអនុវត្តបទឈប់បាញ់ គឺបានបង្កឡើងនូវការព្រួយបារម្ភទាំងផ្នែក ច្បាប់ទាំងផ្នែកសីលធម៌»។ យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា សូមឲ្យមានការធ្វើមាតុភូមិនិវត្តន៍ជាបន្ទាន់ ដោយឥតលក្ខខណ្ឌចំពោះយោធិនកម្ពុជាទាំង១៨រូបនោះ និងទាមទារឲ្យថៃ ផ្តល់អាទិភាពចំពោះកិច្ចសន្ទនាដោយ សុច្ចចិត្ត និងការកាត់បន្ថយភាពតានតឹងក្នុងស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ដែលស្ថិននៅក្រោមការគ្រប់គ្រងរបស់ទាហានថៃនេះដែរ កម្ពុជាបានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេននោះឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញ ឲ្យបានឆាប់ៗនេះផងដែរ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា ក៏បានលើកឡើងផងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយខណៈទាហាខ្មែរចំនួន១៨នាក់ណ ដែលទាហានថៃចាប់ទៅនេះ បានកំពុងបន្តធ្វើការចរចា យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ពួកគេនោះ៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com