ការរលាយទឹកកកនិងការផ្លាស់ប្ដូរបរិយាកាស បាននាំទៅដល់ការលេចចេញកោះទាំងនោះ ដែលមានទំហំរវាងពី៩០០ទៅ៥៤.០០០ម៉ែត្រក្រឡាគឹប៉ុនទីលានបាល់ទាត់ជិត៨។
យោងតាមរបាយការណ៍មួយរបស់អ.ស.ប សឹ្ដពីការកើនកំដៅបរិកាស ចេញផ្សាយកាលពីខែកញ្ញាថា រវាងពីឆ្នាំ២០១៥ទៅ២០១៩ ការរលាយទឹកកកនៅអាក់ទិកមានខ្លាំងបំផុតពុំធ្លាប់ដែលមាន។ ស្ថានភាពបែបនោះនាំឲ្យរុស្ស៊ីបើកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មូលដ្ឋានយោធានិងវិទ្យាសាស្ត្រមួយចំនួននៅអាក់ទិក ហើយបើមានលទ្ធភាពបង្កើតជាផ្លូវពាណិជ្ជកម្មនិងរុករកធនធានប្រេងកាតនិងឧស្ម័ន ខណៈទីនោះមិនអាចចេញចូលបានរហូតមកទល់ពេលនេះ៕