cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( អនឡាញស្គែម) និង​ពង្រឹង​តួនាទី​ភារកិច្ច​ របស់​កង​យោធពលខេមរភូមិន្ទ​ ក្នុង​សភាព​ការណ៍​ថ្មី​
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានរៀបចំកម្មវិធីផ្សព្វផ្សាយ បទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល កម្ពុជា ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គែម) និង​ពង្រឹង​តួនាទី​ភារកិច្ច​របស់​កងយោធពលខេមរភូមិន្ទ​ក្នង​សភាពការណ៍​ថ្មី​ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមផងដែរ ។
លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេច លេខ ១០២/ ២៥ សសរ របស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្កែម) ដែលមានសមាសភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាប្រធាន មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ជាអនុប្រធាន និងមានសមាជិកមួយចំនួនទៀត ក្នុងការបំពេញភារកិច្ចបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញ ស្គែម ឱ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ អំពីបទបញ្ជា ទាំង ៩ ចំណុច របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដោយឡែកបានសង្កត់ធ្ងន់ នូវចំណុចទី៦ និងចំណុចទី ៩ អំពីការប្រើប្រាស់កម្លាំងកងយោធលខេមរភូមិន្ទ ក្នុងភារកិច្ច អន្តរាគមន៍ គាំទ្រ ក្នុងការអនុវត្តបទបញ្ជានេះ ឲ្យទទួលបានជោគជ័យ។ ហើយជាមួយនេះដែរ លោក​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏​បានគូសបញ្ជាក់ ក្នុងចំណុចទី ៩ នៃបទបញ្ជា​ ស្តីអំពីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ និងបុគ្គល ឬអង្គភាពណា ដែលមិនបានអនុវត្តតាមបទបញ្ជានេះ ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវប្រឈមមុខក្នុងការបញ្ចប់មុខតំណែងរបស់ខ្លួន។ ដូច្នេះយោធិនគ្រប់រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវចូលរួមសហការក្នុងការស្រាវជ្រាវ ផ្ដល់ព័ត៌មាន ឲ្យទាន់ពេលវេលា ដើម្បីចូលរួមសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឲ្យទទួលបានជោគជ័យ។ នៅ​ក្នុង​ឱកាស​នេះ​ផងដែរ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចមួយចំនួនបន្ថែមទៀត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួន មធ្យោបាយ និងគ្រឿងបំពាក់ រួចជាស្រេច ក្នុងការអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ក្នុងពេលដែលខ្មាំងសត្រូវរំលោភឈ្លានពានចូលទឹកដីកម្ពុជា ។ ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ រួម​ជាមួយ​នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខដឹកនាំនៃក្រសួងការពារជាតិ ព្រមទាំងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ តាមឋានានុក្រម ក្នុង​ការ​ចូលរួម​សហការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ត្រៀម​កម្លាំង​សម្រាប់​អនុវត្ត​ន៍​តាម​បទបញ្ជា​ឲ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ។
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com