ព្រះតេជគុណចៅអធិការវត្តស្រអែម រួមជាមួយអាជីវករផ្សារស្រអែមបាននាំយកគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងឈរជើងការពារព្រំដែនជួរមុខទឹសទី១ប្រាសាទព្រះវិហារ
ខេត្តព្រះវិហារ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ព្រះតេជគុណចៅអធិការវត្តស្រអែមព្រះនាម អ៊ូ សាណុំ រួមជាមួយអាជីវករផ្សារស្រអែមរួមមាន៖
- លោក វ៉ាន ប៊ុនណាត និងអ្នកស្រីផល ស្រីនាង ព្រមទាំងបងប្អូន
- លោក ជា សូ វៀត និងភរិយា ព្រមទាំងមិត្តភ័ត្ត
- លោក មូល ម៉ាប់ មេឃុំកន្ទួត
- លោក ញ៉ែម សុភាព និងអ្នកស្រី ហ៊ុក ឡៃហ៊ីម
- អ្នកគ្រូ វឿន និងស្វាមី បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនឧបត្ថម្ភ ជូនដល់កងកម្លាំង នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កំពុងឈរជើងនៅសមរភូមិជួរមុខតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា.ថៃ ទិសទី១ប្រាសាទព្រះវិហារ ។
ជំនួសមុខអោយនាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិខ្សែរត្រៀមជួរមុខភូមិសាស្រ្តអង្គភាពទទួលខុសត្រូវទាំងអស់ លោកវរសេនីយ៍ឯក ឡំ សុភាព មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានសម្ដែងនៅភាពរីករាយយ៉ាងក្រៃលែងដោយឃើញពីរការយកចិត្តទុកដាក់របស់បងប្អូនប្រជាពលរដ្ឋ តែងតែបានឧបត្ថម្ភគាំទ្រដល់កងកម្លាំងឈរជើងការពារអធិបតេយ្យភាពបូរណ:ភាពទឹកដី ។ នេះសបញ្ជាក់អោយឃើញពីរទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ បានចូលរួមចំណែកចែកក្តីស្រលាញ់ និងលើកទឹកចិត្តដល់កងកម្លាំងជានិច្ច ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។
លោកវរសេនីយ៍ឯក ឡំ សុភាព សូមគោរពប្រគេនពរ ជូនពរ ដល់ព្រះគ្រូចៅអធិការវត្ត រួមជាមួយអាជីករផ្សារស្រអែម ដែលបានចំណាយពេលវេលាដ៍មានតម្លៃ នាំយកយកនូវសម្ភារៈគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងឈរជើងខ្សែរត្រៀមជួរមុខ នាពេលនេះ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន រកទទួលទានមានបាន ប្រាជ្ញាជ្រះថ្លាវៀងវៃ និងជួបនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
|