cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
កងពលតូចអន្តរាគមន៍លេខ៧ឈរជើងខ្សែត្រៀមជួរមុខកម្ពុជា.ថៃ បានទទួលការឧបត្ថម្ភ គោយន្តកន្ត្រៃមួយគ្រឿង ពីឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣
(ខេត្តព្រះវិហារ)៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានឧបត្ថម្ភគោយន្តកន្ត្ត្រៃមួយគ្រឿង ជូនដល់នាយទាហាន នាយទាហាន និងពលទាហាននៃទីបញ្ជាការកងពលពលអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ប្រាសាទព្រះវិហារ ក្នុងភូមិសាស្រ្តអង្គភាពទទួលខុសត្រូវ ។
ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និង ពលទាហាន លោកវរសេនីយ៍ឯក ឡំ សុភាពមេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៧ តំណាង ឯកឧត្តមឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលបានឧបត្ថម្ភ គោយន្តកន្ត្ត្រៃមួយគ្រឿងចំនាយថវិការអស់ចំនួន៨២០០០០០៛ (ប្រាំបីលានម្ភៃមុឺនរៀល)សំរាប់បំរើកាងារ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ។
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com