ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើង៤៊គោក អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងផ្នែករោងជាងជំនាញកំពុងជួសជុលរថយន្ត
ខេត្តកំពង់ស្ពឺ៖ កងពលតូចដឹកជញ្ជូនលេខ៩០ មានដំណើរការបានល្អប្រសើរដោយបានការយកចិត្តទុកដាក់លើស្មារតីនិងសម្ភារៈ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានធ្វើឱ្យ កងពលមានដំណើរការបានល្អប្រសើរ ជាក់ស្ដែងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពល បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងជំនាញជួសជុលរថយន្តនៅផ្នែករោងជាង របស់កងពល ដែលកំពុងយកចិត្តទុកដាក់លើការងារត្រួតពិនិត្យ សម្ភារៈបច្ចេកទេស និងជួសជុលដល់រថយន្ត ដែលបានបំពេញបេសកកម្មត្រូវវិលត្រឡប់ចូលដល់អង្គភាពវិញ។
នៅពេលអញ្ជើញចុះត្រួតពិនិត្យការងារ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានណែនាំដល់ក្រុមជាងទាំងអស់ត្រូវអនុវត្តន៍ការងារលើការត្រួតពិនិត្យ និងជួសជុលឱ្យមានភាពទទួលខុសត្រូវ ធានាដល់ការងារដឹកជញ្ជូន និងថែរក្សាបានយូរអង្វែងចំពោះសម្ភារៈ និងយានយន្តដែលរាជរដ្ឋាភិបាលបំពាក់ជូន។
ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពល បានកោតសរសើរយ៉ាងខ្លាំងដល់ក្រុមជាងទាំងអស់ដែលខិតខំយកអស់កម្លាំងកាយចិត្តទទួលខុសត្រូវលើតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីសម្រេចការងារជូនអង្គភាព។
|