cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
ពន្ធនាគារខេត្តកំពត បានរៀបចំពិធីបើកការងារសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ
ខេត្តកំពត ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ អៀង សារឹម ប្រធានពន្ធនាគារខេត្តកំពត និងលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ព្រាប ឌន ប្រធានពន្ធនាគារខេត្តកែប បានអញ្ជើញចូលរួមក្នុងពិធីបើកការងារសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ តាំង សុខហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងសហការី ដោយមានការអញ្ជើញចូលរួមពីប្រធានពន្ធនាគារខេត្តកែប អុនប្រធានពន្ធនាគារខេត្តកែប ប្រធានការិយាយល័យ អនុប្រធានការិយាល័យ ប្រធានផ្នែក អនុប្រធានផ្នែក និងមន្រ្តីជំនាញពាក់ព័ន្ធរបស់ពន្ធនាគារខេត្តកំពត។
ឯកឧត្តម ឧត្តមសេនីយ៍ទោ តាំង សុខហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានអនុសាសន៍ ការធ្វើសវនកម្មផ្ទៃក្នុងគឺជាការរួមចំណែកក្នុងការពង្រឹងបន្ថែមដល់ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ពន្ធនាគារខេត្តកំពតរួមមានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងជនជាប់ឃុំ និងកិច្ចប្រតិបត្តិការផ្សេងៗទៀត។ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តកំពត។ រូបភាព ៖ ពន្ធនាគារខេត្តកំពត
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com