ឧត្តមសេនីយ៍ត្រី និត ណារ៉ុង សេនាធិការរងយោធភូមិភាគទី៤ អញ្ជើញចុះអប់រំផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត សភាពការណ៍ថ្មីៗ និងប្រវត្តិសាស្ត្រយោធា នៅកងការពារព្រំដែនគោកលេខ៤០២
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២៤ ខែ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ ដឹកនាំសហការី អញ្ជើញចុះអប់រំផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត តួនាទី ភារកិច្ច អត្ថន័យនៃសន្តិភាព និងសភាពការណ៍ថ្មីៗ ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន របស់កងការពារព្រំដែនគោកលេខ៤០២ យោធភូមិភាគទី៤ ដើម្បីផ្សព្វផ្សាយពង្រឹងគោលជំហរ ស្មារតីសត្តិអារម្មណ៍ អំពីព័ត៌មានក្លែងក្លាយ បំភ្លៃការពិត ប្រឌិតរឿងមិនពិតដែលមានភាពញុះញុងធ្វើអោយមានការយល់ច្រឡំ និងធ្វើអោយនាយ-ពលទាហាន យល់ច្បាស់ អំពីសង្គ្រាមចិត្តសាស្ត្រ សម្រាប់ធ្វើការទប់ស្កាត់អោយបានទាន់ពេលវេលា។
ឧត្តមសេនីយ៍ត្រី និត ណារ៉ុង បានពាំនាំពាក្យផ្តាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ដល់នាយ-ពលទាហានទាំងអស់ដែរឈរជើងលើខ្សែរបន្ទាត់ព្រំដែន ត្រូវថែរក្សាសុខភាព ធ្វើអនាម័យ និងបរិភោគអោយបានគ្រប់គ្រាន់ ត្រូវខិតខំធ្វើយ៉ាងការពារអោយបាននូវបូរណភាពទឹកដីមិនអោយមានការបាត់បង់ឡើយ។ ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌ ដែរមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ។
|