ពន្ធនាគារខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ
ស្វាយរៀង ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារ បានបេីកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែ ឧសភា ឆ្នាំ២០២៥ និងលើកទិសដៅប្រចាំខែមិថុនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដែលមានខ្លឹមសារដូចខាងក្រោម ៖
- ពង្រឹងសន្ដិសុខ សុវត្ថិភាព និងការឆែកឆេរ ដេីម្បីទប់ស្កាត់រាល់បទល្មេីសមិនឲ្យចូលក្នុងពន្ធនាគារ
-ទប់ស្កាត់អំពើប៉ុនប៉ងរត់គេចខ្លួនរបស់ជនជាប់ឃុំ
-យកចិត្តទុកដាក់រាល់ការដឹកជញ្ជូនជនជាប់ឃុំទៅតុលាការ ត្រួតពិនិត្យអោយបានម៉ត់ចត់
- ជួបគ្រួសារដាច់ខាតត្រូវជួបក្នុងចម្រឹង និងបំពេញបែបបទតាមប្រព័ន្ធកុំព្យូទ័រ
-តម្រូវឲ្យថ្នាក់ដឹកនាំ និងមន្ត្រីស្លៀកពាក់ឯកសណ្ឋាន និងកាត់សក់ឲ្យបានខ្លីត្រឹមត្រូវ
-បង្កេីនការយកវចិត្តទុកដាក់ទប់ស្កាត់ការពារជំងឺផ្តាសាយ (កូវីដ-១៩) ប្រភេទថ្មីឈ្មោះ JN.1 និងជំងឺអង់ត្រាក់(ជំងឺឈាមខ្មៅលេីសាច់គោ) ព្រមទាំងទំនាក់ទំនងប៉ុស្ដិ៍សុខភាព និងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដេីម្បីមានវិធានការការពារផងដែរ
-ថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់ខិតខំបំពេញការងារ និងមិនត្រូវមើលបំណាំគ្នា។
រសៀលថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តស្វាយរៀង។
រូបភាព ៖ ពន្ធនាគារខេត្តស្វាយរៀង
|