cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
កងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤ បានទទួលអាវភ្លៀង ដែលជាអំណោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
អន្លង់វែង : នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណិត អគ្គនាយក នាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ មេបញ្ជាការរង កងទ័ពជើងគោក បានជួបសំណេះសំណាល ប្រគល់នូវអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនកងកម្លាំងប្រដាប់អាវុធ តាមបណ្ដាកងឯកភាពទិសទី២ អន្លង់វែង យោធភូមិភាគទី៤ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣។
ដោយមើលឃើញពីទុក្ខលំបាក ក្នុងការបំពេញភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នាពេលរដូវវស្សា ជារៀងរាល់ឆ្នាំ និងមានការយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់យោធិនគ្រប់រូប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភ អាវភ្លៀង ចែកជូនដល់យោធិនគ្រប់ៗរូបប្រើប្រាស់ដើម្បីការពារសុខភាព ពេលបំពេញភារកិច្ចនៅរដូវវស្សា។ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង នូវគុណបំណាច់ដ៏ជ្រាលជ្រៅរបស់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ និងតែងតែគិតគូរដល់សុខភាព-ជីវភាពភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ។ សូមគោរពជូនពរ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រលាញ់ មានសុខភាពល្អ កម្លាំងពលំមាំមួន បញ្ញាញាណឈ្លាសវៃ និងជួបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com