cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
កងពលតូចថ្មើរជើងលេខ៤២ នាំយកថវិការវិភាគទានយោធិនមរណ:ភាព កងទ័ពជើងគោក ប្រគល់ជូនគ្រួសារសព លោក ព្រឹន្ទបាលឯក កុត យ៉ាន
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ប៉ុល ថេន មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បាននាំយកថវិការវិភាគទានយោធិនមរណ:ភាពកងទ័ពជើងគោក ចំនួន ១០,០០០,០០០រៀល ប្រគល់ជូនគ្រួសារសព លោកព្រឹន្ទបាលឯក កុត យ៉ាន មុខងារនាយក្រុម១ អនុសេនាតូចការពារ វរសេនាតូចលេខ ៤២១ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ ដែលបាន ទទួលមរណៈភាព កាលពីថ្ងៃទី១៣វេលាម៉ោង២.១៥នាទីព្រឹកខែឧសភាឆ្នាំ២០២៥ ដោយតេតាណុសប្រកាចស្លាប់ក្នុងពេលបំពេញបេសកម្ម សពត្រូវបានធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្តិតក្នុងភូមិតាស្រី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ឧត្តមសេនីយ៍ត្រី ប៉ុល ថេន មេបញ្ជាការរង នឹងនាយពលទាហានទាំងអស់ក្នុងកងពលតូចថ្មើរជើងលេខ៤២ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនឹងសោកស្ដាយបំផុតជាមួយគ្រួសារសព លោកព្រឹន្ទបាលឯក កុត យ៉ាន ផងដែរ ។
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com