cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
លោកឧត្តមសេនីយ៍ទោ ខូវ លី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត
ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃអង្គារ៍ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ។
កិច្ចប្រជុំនេះដែរមានកាអញ្ជើញចូលរួមពី ៖ លោកស្នងការរង លោកអនុប្រធានផែន លោក នាយការិយាល័យ លោក អធិការ,អធិការរងក្រុង/ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ ។ ជាមួយនោះដែរ លោកស្នងការ បានធ្វេីការកោតសរសេីរដល់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញ តួនាទីភារកិច្ចកន្លងមកក្នុងការបម្រេី និងផ្តល់សេវាសាធារណ:ចាំបាច់ផ្សេងៗដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។ ជាពិសេសផែនការងារអត្តសញ្ញាណកម្ម និងលោកអធិការក្រុង/ស្រុក ដែលបានរៀបចំធ្វេីជាតារាងផែនការ ម៉ោងវេលា ទីកន្លែង យកចិត្តទុកដាក់ក្នុងចុះយុទ្ធនាការធ្វេីអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ទាំងថ្ងៃ ទាំងយប់។ ជាកិច្ចបញ្ចប់ លោកស្នងការ ក៏បានដាក់បទបញ្ជា និងណែនាំដល់ការិយាល័យជំនាញ អធិការក្រុង/ស្រុក វរសេនាតូចនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍នគរបាលរដ្ឋបាល ពង្រឹងបន្ថែមលេីការល្បាត ដេីម្បីបង្ការទប់ ស្កាត់ បទល្មេីសផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ ក្នុងមូលដ្ឋានភូមិសាស្រ្ដខេត្ដឧត្ដរមានជ័យ។
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com