កងពលធំអន្តរាគមន៍លេខ២ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ យន្តយុទ្ធ យុទ្ធវិធីថ្មើរជើង ពង្រឹង វរសេនាតូច ឆ្នាំ២០២៥
(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺននៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ។
ក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានថ្លែង ចំពោះគណៈកម្មការដឹកនាំការងារហ្វឹកហ្វឺន និងការិយាល័យហ្វឹកហ្វឺន ដែលបានអនុវត្តន៍ តាបបទបញ្ជា និងផែនការ របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានទាន់ពេលវេលា របស់មេបញ្ជាការកងទ័ពជើងគោក ។ វគ្គហ្វឹកហ្វឺនដ៏មានសារៈសំខាន់នេះ សំដៅបណ្ដុះបណ្ដាលសមត្ថភាពដល់សិក្ខាកាមពលទាហាន ឱ្យក្លាយជាកងយោធពលខេមរភូមិន្ទ មានវិជ្ជាជីវៈច្បាស់លាស់ មានសមត្ថភាពបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងកិច្ចការពារសុខសន្តិភាពជូនប្រទេសជាតិ ការពារភាពសុខសាន្តជូនប្រជាជន ពង្រឹងខឿនការពារជាតិរបស់ប្រជាជន ការពាររឹងមាំអធិបតេយ្យ បូរណភាពទឹកដីនៃមាតុភូមិ និងចូលរួមរក្សាប្រក្រតីភាពព្រំដែន កសាង«ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ»។
ឯកឧត្តម ក៏បានបញ្ជាក់ដល់សិក្ខាកាមត្រូវខិតខំយកការហ្វឹកហាត់រៀនសូត្រអនុវត្ត និងចែករំលែកបទពិសោន៍ល្អៗ ដល់បងប្អូនពេលវិលចូលអង្គភាពវិញ ទទួលបានជោគជ័យលទ្ធផលល្អ និងបន្តកើនរំលឹកណែនាំមួយចំនួនទៀតដែលជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យដល់ការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានជោគជ័យ មានដូចជា (អ្នកចេះច្រើនត្រូវបង្រៀន អ្នកចេះតិច ,អ្នកចេះតិចត្រូវបង្រៀន អ្នកមិនចេះសោះ) និង《យើងទាំងអស់គ្នាហ្វឹកហ្វឺនមិនមែនដើម្បីហ្វឹកហ្វឺននោះទេ គឺហ្វឹកហ្វឺនដើម្បីទទួលចំណេះដឹង ចំណេះធ្វើ យកទៅបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ》 ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ។ ត្រូវខិតខំយកចំណេះដឹងហ្វឹកហាត់ រៀនសូត្រ គោរពវិន័យ ចេះសាមគ្គីភាព ទៅបំពេញការងារតាមអង្គភាព និងបានប្ដេជ្ញាដាច់ខាតត្រូវជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន៕
សូមវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ យន្តយុទ្ធ យុទ្ធវិធីថ្មើរជើង ពង្រឹង វរសេនាតូចរួមមាន៖
-គណៈកម្មការគ្រប់គ្រងវគ្គ ចំនួន ១៧នាក់
- យោធាចារ្យ ចំនួន ២១នាក់
-បំរើការ ចំនួន ២០នាក់
-សិក្ខាកាម ចំនួន ៣៨៨នាក់
■ វគ្គហ្វឹកហ្វឺន
-វគ្គបំប៉នជំនាញ ភស្តុភារ ថ្នាក់ វ/តូច ចំនួន ៣១ នាក់
-វគ្គបំប៉នជំនាញ យន្តយុទ្ធ ថ្នាក់ វ/តូច ចំនួន ៣០នាក់
-វគ្គបំប៉នជំនាញ យុទ្ធវិធីថនមើរជើង ពង្រឹង ៣ វ/តួច
អន្តរាគមន៍ ចំនួន៣២៧ នាក់។
|