cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
របបអាហារ ការពិនិត្យជាតិស្ករ និងលំហាត់ប្រាណ ចំពោះអ្នកជំងឺទឹកនោមផ្អែម!
ក) អ្វីជារបបអាហារ? រស់នៅដោយផាសុខភាព ជាកិច្ចការចាំបាច់ចាំបាច់សម្រាប់មនុស្សទូទៅ និងជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សូមបញ្ជាក់ថាអាហារដែលល្អសម្រាប់មនុស្សដែលមានជំងឺទឹកនោមផ្អែម គឺវាល្អសម្រាប់មនុស្សទូទៅ(មិនមែនជាអាហារតមទេ ដូចការលើកឡើងនៃមនុស្សមួយចំនួននោះទេ)
- ជៀសវាងអាហារដែលសំបូរខ្លាញ់ - អាចហូបបានច្រើន បន្លែ ផ្លែឈើមិនទុំខ្លាំងពេក គ្រាប់ធញ្ញជាតិ និងបរិភោគបាយសំរូប - ហូបបរិមាណតិចតួចនូវជាតិស្ករកែច្នៃ (ដំណាប់ និងស្ករគ្រាប់) - រក្សាបរិមាណជាតិស្រវឹងសមរម្យ - បញ្ជប់ការជក់បារីជាដាច់ខាត - បរិភោគឲ្យបានទៀងពេល (ជៀសវាងការបង្អត់អាហារ)
ខ) ការពិនិត្យជាស្ករ តាមដានជាតិស្ករព្រឹកព្រហាមមុនអាហារ ដើម្បីបញ្ជាក់ថាមានជំងឺទឹកនោមផ្អែមមែនឫ មិនមែន?
នៅពេលបរិភោគចូលទៅ នោះ អាហារត្រូវបានបំបែកជាគ្លុយគូស(ជាតិស្ករ)។ ជាតិស្ករទាំងនោះ ជួយកោសិការរបស់អ្នកបង្កើតថាមពលដែលអ្នកត្រូវការសម្រាប់សុខភាព។ អាំងស៊ុយលីនជាអ័រម៉ូនសំខាន់តែមួយគត់ក្នុងខ្លួនមនុស្សយើង ដែលមានភារកិច្ចដឹកនាំជាតិស្ករយកទៅប្រើប្រាស់នៅគ្រប់កោសិកានៃរាងកាយទាំងមូល ដើម្បីបំលែងទៅជាប្រភពថាមពល អាចអោយជីវិតអាចរស់នៅបាន។ នៅពេលដែល រាងកាយយើងមិនអាចប្រើប្រាស់អោយមានប្រសិទ្ធិភាពដូចធម្មតានូវអ័រម៉ូនឈ្មោះអាំងស៊ុយលីន នោះនាំអោយការលើសជាតិស្ករក្នុងឈាម (ឫហៅថា ជំងឺ ទឹកនោមផ្អែម)។ មានន័យថា ឫមួយ មានអាំងស៊ុយលីនគ្រប់គ្រាន់តែគ្មានប្រសិទ្ធិភាព ឫមួយមានអាំងស៊ុយលីនមានប្រសិទ្ធិភាព តែបរិមាណមិនគ្រប់គ្រាន់សំរាប់ដឹកជញ្ជូនស្ករយកទៅប្រើប្រាស់ ឫមួយមានបញ្ហាទាំងពីរ (ដែលជាករណីទូទៅភាគច្រើន នៃជំងឺទឹកនោមផ្អែមប្រភេទពីរ កើតលើមនុស្សធំ)។
បញ្ជាក់៖
ការលើសជាតិស្ករក្នុងឈាម ជាក្តីកង្វល់ចំបងដ៏ធំនៃវេជ្ជសាស្ត្រយើងនាពេលបច្ចុប្បន្ន ពីព្រោះផ្តើមចេញពីបញ្ហាលើសជាតិស្ករក្នុងឈាមតែមួយមុខ នាំទៅដល់ផលប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ ដែលអាចនាំទៅដល់ទាំងពិការភាព និងអាយុជីវិត។
បើមិនបានព្យាបាលត្រឹមត្រូវនិងអោយទាន់ពេលវេលា ជំងឺនេះបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖
   - ផលប៉ះពាល់បណ្តាលខ្សោយតម្រងនោម
   - ការខូចសាច់ដុំបេះដូង ដោយមកពីស្ទះសរសៃរឈាមបេះដូង
   - ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
   - ពិការភាពភ្នែក
   - និងការបាត់បង់ការដឹងប្រពន្ធ័ប្រសាទអវៈយវៈ ដែលនាំដល់ការងាយមានរបួសជើង និងការវះកាត់ជើង
គ) ការធ្វើលំហាត់ប្រាណ
   - អ្វីដែលអ្នកគួរធ្វើ មុនចាប់ធ្វើហាត់ប្រាណ៖
     • ស្លៀកពាក់សំលៀកបំពាក់សមល្មមមិនតឹងពេក ពាក់ស្បែកជើងមានទ្រនាប់ស្រួលហ្វឹកហាត់
     • យកតាមខ្លួននូវដំស្ករ សម្រាប់ពេលចុះជាតិស្ករខ្លាំង
     • សូមពិនិត្យជាតិស្ករមុន និងក្រោយពេលធ្វើលំហាត់ប្រាណ
   - លំហាត់ប្រាណប្រភេទណាមួយដែលអ្នកចូលចិត្ត (ហែលទឹក ការដើរ ការរាំ លេងតេនីស វាយសី ទាត់បាល់ និងការងារផ្ទះ
   - គួរធ្វើឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ និង ៥ថ្ងៃក្នុងមួយសប្តាហ៍
   - បើសិនអ្នកចាក់ផ្តើមចាក់អាំងស៊ុយលីន សូមធ្វើការហាត់ប្រាណសន្សឹមៗ ដោយមានដំបូន្មានពីវេជ្ជបណ្ឌិត ឬអ្នកជំនាញ
បញ្ជាក់៖ ផលប្រយោជន៍ពីការធ្វើលំហាត់ប្រាណ៖
     • ធ្វើឲ្យប្រសើរនូវការគ្រប់គ្រងជាតិស្កររបស់អ្នក
     • ធ្វើឲ្យប្រសើរនូវសម្ពាធឈាម និងចលនាសន្លាក់
     • ជួយឲ្យអ្នកស្រក ឫរក្សាទម្ងន់បានល្អ
     • ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ដែលជាផលវិជ្ជមានប្រសើរបំផុតសំរាប់សុខភាពបេះដូង
“ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីធ្វើយ៉ាងណាអោយសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹងក្រុមគ្រូ ពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត បានជារៀងរាល់ថ្ងៃ។”
ប្រភព #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com