៣. ត្រី សាច់ ស៊ុត និងសណ្តែក
ត្រី សាច់ ស៊ុត និងសណ្តែក ជាក្រុមអាហារដែលសម្បូរប្រូតេអ៊ីនច្រើនបំផុត ក្រៅពីនោះមានវីតាមីន B និងជាតិដែក។ ជាតិប្រូតេអ៊ីន ដែលជាប្រភពនៃអាមីណូអាស៊ីដ សម្រាប់ចិញ្ចឹមសរីរាង្គកាយស្ត្រីមានផ្ទៃពោះ និងកូនក្នុងផ្ទៃឲ្យលូតលាស់ល្អ ជាពិសេសជួយដល់ការវិវត្តខួរក្បាលរបស់ទារក។ទោះយ៉ាងណាស្ត្រីមានផ្ទៃពោះត្រូវចៀសវាងការញ៉ាំសាច់ ស៊ុតចម្អិនមិនបានឆ្អិនល្អ ឬស៊ុតឆៅ ព្រោះអាចប្រឈមនឹងពពួកប៉ារ៉ាស៊ីត បាក់តេរី ឬមេរោគអីមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់សុខភាពម្តាយ និងកូនក្នុងផ្ទៃ។ ក្នុងនោះគ្រូពេទ្យនាំណែនាំស្ត្រីពពោះ ញ៉ាំប្រភេទត្រីសមុទ្រ ដែលសម្បូរដោយអាស៊ីដខ្លាញ់ អូមេហ្កា៣ ដែលជួយដល់ការលូតលាស់ខួរក្បាលកូន តែត្រូវចៀសវាងត្រីដែលមានជាតិបារ៉តខ្ពស់ ដូចជា ត្រីដាវ ត្រីឆ្លាម ជាដើម។
៤. ទឹកដោះគោ
ជាតិកាល់ស្យូមដែលមាននៅក្នុងទឹកដោះគោ យ៉ាអួរ សណ្តែកសៀង តៅហ៊ូ និងបន្លែបៃតង ជួយឲ្យឆ្អឹង និងធ្មេញកូនក្នុងផ្ទៃរឹងមាំ ឯម៉ាក់ៗមិនសូវប្រឈមនឹងជំងឺពុកឆ្អឹងទៅថ្ងៃក្រោយ។ ក្រៅនោះទឹកដោះគោ និងផលិតផលពីទឹកដោះគោក៏មានវីតាមីន D និងប្រូតេអ៊ីនផងដែរ ។
ស្ត្រីពពោះត្រូវការបរិមាណកាល់ស្យូម ១,២០០ មិល្លីក្រាម/ថ្ងៃ នៅត្រីមាសទី៣ និង ១,០០០ មិល្លីក្រាម/ថ្ងៃ អំឡុងពេលបំបៅដោះកូន រហូតដល់គ្រប់ ១២ខែ ដែលបរិមាណកាល់ស្យូមនេះ អាចមាននៅក្នុងទឹកដោះគោ ៣-៤ កែវ។