១.មហាវិថី ព្រះមុនីវង្ស
២. ផ្លូវលេខ៨០
៣. តីរៈវិថី ព្រះសុីសុវត្ថិ
៤. វិថី ព្រះបុទមសុរិយាវង្ស (៧៥)
៥. វិថី កោះត្រល់(៦៥)
៦. វិថី ប្រទេសបារាំង ដែលចាប់ពីកែងស្តុបស្ថានទួតបារាំង រហូតដល់កែង ស្តុប ពេទ្យព្រះកេតុមាលា របស់រដ្ឋបាលរាជធានីភ្នំពេញ ។ ក្រុមការងារអ៊ុតកៅស៊ូ ACថ្មី ដែលទទួលអនុវត្តន៌គម្រោងមានទទឹង៨ម៉ែត្រជាមធ្យម បណ្តាយ ជាង៣០០ម៉ែត្រ កម្រាស់កៅស៊ូ៥ហ៊ុនថ្មី ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងលើកកំម្ពស់សោភ័ន្ធភាព រាជធានីភ្នំពេញយើង។
រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនជំនាញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដង ផ្លូវ តីរៈវិថី មហាវិថីធំៗនានាខាងលើ មកដល់តំបន់មានការដ្ឋានកំពុងដំណើរការ សូមបន្តមេត្តាយោគយល់ ដល់ក្រុមការងារនៅពេលបិទផ្លូវទាំងនោះមួយផ្នែកៗ ដែលបង្កការលំបាកក្នុងការធ្វើចរាចរណ៌ ។ ម្យ៉ាងដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការបានលឿន ដូចនេះក្រុមការងារសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕