ការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានចុះពិនិត្យស្ថានភាពដំណាំស្រូវរងការប៉ះពាល់ពីដង្កូវហ្វូង
ថ្ងៃសុក្រ ១៥កើត ខែជេស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានចុះពិនិត្យស្ថានភាពដំណាំស្រូវរងការប៉ះពាល់ពីដង្កូវហ្វូង និងដោះស្រាយនៅភូមិចំនួន ៣ភូមិ គឺភូមិត្រពាំងក្រពើរ ភូមិអូរសណ្ដាន់ និងភូមិអូរសណ្ដាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ដោយមានការចូលពីមន្ត្រីកសិកម្មឃុំទឹកហូត, ឃុំស្វាយជ្រុំ និងអាជ្ញាធរភូមិអូរសណ្ដាន់ ភូមិអូរសណ្ដាន់ថ្មី ភូមិត្រពាំងក្រពើ និងកសិករចូលរួម។
|