ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តែផ្តាំដល់មន្រ្តីដែលទទួលបន្ទុកការងារនេះ ឱ្យយកចិត្តទុកដាក់បន្ថែមទៅលើការតាមដាន ស្តុកឱសថ ប្រតិករ និងវ៉ាក់ស៊ាំង ព្រមទាំងគ្រប់គ្រងគុណភាពទៅលើការពិនិត្យ និងធ្វើតេស្តឱសថ ប្រតិករ នៅមន្ទីរពិសោធន៍ មុននឹងបែងចែកទៅដល់អ្នកប្រើប្រាស់។ លើសពីនេះ ឯកឧត្តមសាស្រា្តចារ្យ បានផ្តល់ឱកាសជូនប្អូនៗនិស្សិតចុះកម្មសិក្សា ដើម្បីចូលរួមត្រួតពិនិត្យគុណភាព និងចែករំលែកបទពិសោធន៍ចំណេះដឹងទៅលើយន្តការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Management Chain) ឱសថ និងវ៉ាក់សាំង នេះ ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកក្នុងការត្រួតពិនិត្យ និងប្រគល់-ទទួល ឱសថ និងវ៉ាក់សាំង សម្រាប់ផ្គត់ផ្គង់ជូនមូលដ្ឋានសុខាភិបាល ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា។