ប៉ុស្តិនគបាលរដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលទទួលបានអំណោយជារថយន្តនិងម៉ូតូពីជំនួយការសម្តេចតជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ :នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥តំណាងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេច ហ៊ុន សែន និងជាអនុប្រធានក្រុមការងារកសាងសមាជិកគណគណបក្សប្រជាជននៅមូលដ្ឋានរាជធានី.ខេត្ត លោកជួន ចាន់ដារ៉ា និងក្រុមការងារ បាននាំយករថយន្ត១គ្រឿងប្រភេទ Pick-up សេរីឆ្នាំ២០១៩ និងម៉ូតូ១គ្រឿង ម៉ាកC.125 សេរីឆ្នាំ២០២៤ ប្រគល់ជូនលោក វរសេនីយត្រី សេង ឌីណា ប្រធានប៉ុស្តិនគបាលសង្កាតភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ការប្រគល់ទទួលធ្វើឡើងដោយមានការចូលរួមពីលោកវរសេនីយឯក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល លោកវរសេនីទោ ផែង តារា អធិការរងខណ្ឌ និងមន្ត្រីប៉ុស្តិជាច្រើនរូប ។
លោក ជួន ចាន់ដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាករបស់អាជ្ញាធរមូលដ្ឋានជាពិសេសកងកំលាំងប៉ុស្តិនគបាលរដ្ខបាលដែលនៅផ្ទាល់ជាមួយពលរដ្ឋក្នុងមូលដ្ឋានក្នុងការពារសន្តិសុខ សណ្តាប់ ឃុំ-សង្កាត់ មានសុវត្ថិភាព ជាពិសេសការប្រយុទ្ធប្រឆាំងក្រុមល្បែងអនឡាញខុសច្បាប់ ក្រុមក្មេងទំនើងជាដើម និងដោយមានការចង្អុលបង្ហាញពីឯកឧត្តម ភឺន ផល្លា
លោក ជួន ចាន់ដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែននិងក្រុមការងារនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បាននាំយករថយន្ត១គ្រឿងប្រភេទ Pick-up សេរីឆ្នាំ២០១៩ និងម៉ូតូ១គ្រឿង ម៉ាកC.125 សេរីឆ្នាំ២០២៤ ប្រគល់ជូនលោក វរសេនីយត្រី សេង ឌីណា ប្រធានប៉ុស្តិនគបាលសង្កាតភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
|