cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្តកំពង់​ធំ​ និង​ភរិយា​ បាន​ដឹកនាំ​អតីត​យុទ្ធ​ជន​ អបអរសាទរ​ បូជនីយ​ដ្ឋាន​ចងចាំ​ នៃ​កម្ពុជា​ ពីទីតាំង​ឧក្រិដ្ឋកម្ម​មក​ជាមណ្ឌល​ផ្សះផ្សា​ និង​សន្តិភាព​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្តកំពង់​ធំ​ និង​ភរិយា​ បានដឹកនាំសហការី រៀបចំពិធីអបអរសាទរ​ បូជនីយ​ដ្ឋាន​ចងចាំ​ នៃ​កម្ពុជា​ ពីទីតាំង​ឧក្រិដ្ឋកម្ម​មក​ជាមណ្ឌល​ផ្សះផ្សា​ និង​សន្តិភាព​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិដងក្តា ដែលជាទីតាំងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី ដោយសារសង្គ្រាមជាច្រើននាក់ បានចូលរួម អបអរសាទរ​ផងដែរ។
ជាកិច្ចចាប់ផ្ដើមឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសារលិខិតលេខ៣២.សរល របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះបញ្ជីបូជនីដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព នៅក្នុងបញ្ជីបិតិកភណ្ឌពិភពលោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយជូនបងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារអតីតយុទ្ធជនពលី បានជ្រួតជ្រាបអំពីជោគជ័យនៃការចុះបញ្ជីបិតិកភណ្ឌពិភពលោករបស់កម្ពុជា នៅ​ពេល​នេះ​ ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ព្រមទាំងអតីតយុទ្ធជននៅក្នុងភូមិអតីតយុទ្ធជនទាំងអស់ បានទូងស្គរ វាយជួង ក្រវីទង់ជាតិ ទង់សាសនា​ ព្រះមហាក្ស ដើម្បី​អបអរសាទរយ៉ាងភ្លៀវក្លាក្នុងការចុះបញ្ជី បូជនីយ​ដ្ឋាន​ចងចាំ​ នៃ​កម្ពុជា​ ពីទីតាំង​ឧក្រិដ្ឋកម្ម​មក​ជាមណ្ឌល​ផ្សះផ្សា​ និង​សន្តិភាព​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក យ៉ាងអធឹកអម និង​រីករាយ​ក្រៃលែង​ ។ នៅក្នុង​ឱកាស​នេះ​ផងដែរ​ បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនពលី បានប្ដេជ្ញាចិត្តគាំទ្រដាច់ខាតចំពោះប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមច្បាប់អន្តរជាតិ ដោយសន្តិវិធី តាម​អនុសារណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ ថៃ​ ឆ្នាំ​ ២០០០​ និងការប្រើប្រាស់វិធានការណយោធាក្នុងករណីចាំបាច់ ក្នុងការការពារបូរណភាពទឹកដីនៃកម្ពុជា​មិន​ឲ្យ​សត្រូវ​ឈ្លានពាន​បាន​ជាដាច់ខាត​ ។
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com