លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទទូទាំងខេត្ត ប្រារព្ធពិធីទូងស្គរដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទទូទាំងខេត្ត ប្រារព្ធពិធីទូងស្គរដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជាការបំផុសបន្ថែមទៀតនូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ ជនជំនាន់ក្រោយ៕
|