cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ រស្មីភ្នំដងរែក សូមស្វាគមន៍
(គ្មានករណីបង្កៃគ្រ-ាប់បែ-ក)នៅឃុំភ្នំសំពៅស្រុកបាណន់ នោះទេ៖
សេចក្តីបំភ្លឺព័ត៌មាន *** ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​មានកិត្តិយសសូមជម្រាបជូន​សាធារណជន​អ្នកសារព័ត៌មាន​និងអ្នកប្រើប្រាស់បណ្តា​ញសង្គមជ្រាបថាកាលពីវេលាម៉ោង១៣និង០០នាទីថ្ងៃទី ៥ខែ​ កក្កដា​ឆ្នាំ២០២៥​ ប្រជាពលរដ្ឋឈ្មោះវង្ស​ ផា​ ណា ភេទស្រីអាយុ៤១ឆ្នាំរស់នៅក្រុមទី១៤ភូមិភ្នសំពៅលិច​ឃុំភ្នំសំពៅ​ ស្រុកបាណន់​ បានរាយការ​ណ៍មកសមត្ថកិ ច្ចនគរ​បាលប៉ុស្តិ៍រដ្ឋបាលភ្នំសំពៅ​ ថាប្រទះឃេីញគ្រា-ប់បែ-កមួយស្ថិតនៅកន្លែងតូបលក់ដូររបស់ខ្លួន។
ទទួលបានព័ត៌មាននេះ​ តាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ សមត្ថកិច្ចនគរបាលស្រុកបាណន់ដែលមានលោកវរសេនី​យ៍​ទោ​ ហេង​ បារាំង​ ជាអធិការនគរ បាលស្រុកដឹកនាំកម្លាំងរួមសហការជាមួយមន្រ្តីជំនាញ​អង្គភាពស៊ីម៉ាក់ CMAC ធ្វេីការត្រួតពិនិត្យនិងវាយតម្លៃសន្និដ្ឋានថា៖ ១-​សំបកគ្រាប់នេះគឺជាប្រភេទគ្រាប់-បែ-កដៃ ក្រឡាទៀប F1 ផលិតនៅអតីតសហភាពសូវៀតដែលមានសភាពច្រេះចាប់ខ្លាំង គ្មានជាតិរំសេវ គ្មានគីបបំបែក ខូចគុណភាពទាំងស្រុងហេីយ​ ។ ២-សំបកគ្រាប់នេះមិនមានឥទ្ធិពល នាំទៅដល់ការផ្ទុះបាននោះទេ​ វាជាយុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាម។ ៣-ស្ថានភាពសំបកគ្រាប់នេះស្ថិតនៅលើដី គ្មានតំណរភ្ជាប់ណាមួយ ដែលអាចបង្កការផ្ទះ ហើយក៏មិនមែនជា ស្ថាន​ភាព ដាក់​(បង្កៃ)ដើម្បីបំផ្ទុះនោះទេ។ ៤-អាចមានមនុស្សយកសំបកគ្រាប់នេះទៅបោះនៅទីនោះក្នុងហេតុផលឬចេតនាណាមួយ។ នៅក្រោយពេលពិនិត្យមន្រ្តីអង្គភាព​ស៊ីម៉ាក់​CMA​C​បានយកសំបកគ្រាប់នេះទៅរក្សាទុកហេីយ ប៉ុន្តែសមត្ថកិច្ចនគរបាលបានបន្តសាកសួរស្រាវ​ជ្រាវ​ស្វែងរកប្រភពដែលនាំយកវត្ថុនេះមកកាន់ទីតាំងខាងលេី។
ដូចបានជម្រាបជូនខាងលេី​សូមសា ធារណជន​អ្នកសារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាននិងកុំមានការភាន់ច្រឡំ៕(ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​)
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - www.rdpnews.info, Developed by than.dara18@gmail.com